មានរឿង​អ្វី​ទៅ​… បាន​ធ្វើ​ឱ្យ​គាត់​អត់​ហ៊ាន​ប្រឈម​បែប​នេះ?

ដោយ ៖ សំណាង   

ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ១៧:៥៥   (14-09-2017 17:55)

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មាន​ករណី​បុរស​ម្នាក់​ចង​.​ក​នឹង​ខ្សែក្រវាត់​ទៅ​ធ្នឹម​ផ្ទះ​សម្លាប់​ខ្លួនឯង​មួយ ដោយ​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ កញ្ញា ស្ថិត​នៅ​ចំណុច​ក្រុម​ទី​០៥ ក្នុងភូមិ​ព្រៃ​រកា សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង  ។​សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ណៃ ភក្តី អាយុ​២៤​ឆ្នាំ ជា​អ្នក​ធ្វើស្រែ មាន​ទីលំនៅ​ចំណុច​កើតហេតុ​ខាងលើ  ។​ចំពោះ​មូលហេតុ​អាច​សង្ស័យ​ថា ដោយសារ​គាត់​មាន​វិបត្តិ​ក្នុង​គ្រួសារ ព្រោះ​គាត់​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ តែ​មិន​ទាន់​ដឹង​ពី​រឿង​អ្វី​នោះ​ទេ ។ បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​ខាងលើ ត្រូវ​បាន​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។