ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ក្រុង​សៀមរាប​បញ្ជូន​ស្ត្រី​បរទេស​ដែល​លេប​គ្រឿងញៀ.ន​ទៅ​តុលាការ​ហើយ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត នា​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ បាន​បញ្ជូន​ស្ត្រី​បរទេស​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចំណាត់ការ​ទៅ​តាម​នីតិវិធី ពាក់ព័ន្ធ​នឹង​ករណី​រក្សា​ទុក…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត នា​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ បាន​បញ្ជូន​ស្ត្រី​បរទេស​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចំណាត់ការ​ទៅ​តាម​នីតិវិធី ពាក់ព័ន្ធ​នឹង​ករណី​រក្សា​ទុក និង​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន បន្ទាប់​ពី​ឃាត់ខ្លួន​បាន​នៅ​ចំណុច​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប កាលពី​ថ្ងៃ​ទី​0៩ ខែកញ្ញា ឆ្នាំ​២០១៧ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ការិយាល័យ (​ក​១) របស់​មន្ទី​ប្រឆាំង​គ្រឿងញៀន កម្លាំង​គយ និង​រដ្ឋាករ និង​កម្លាំង​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

តាម​ប្រភព​ពី​មន្ត្រី​គ្រឿងញៀន​ខេត្ត បាន​ប្រាប់​ថា ជនសង្ស័យ​មានឈ្មោះ FLORES GONZAILZ YOSREILYS KATERINE ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​វេ​ណេ​ហ្សូ​អេ​ឡា មុខរបរ​គណនេយ្យ មាន​ទីលំនៅ​ទីក្រុង​កា​រា​កាស ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា ពាក់ព័ន្ធ​នឹង​ករណី​រក្សា​ទុក និង​ដឹក​ជញ្ជូន ប៉ុន្តែ​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ដោយ​កម្លាំង​ដកហូត​វត្ថុ​តាង​បាន​ម្សៅ​កូកាអ៊ីន ចំនួន​១០៤​ដុំ ស្មើ​ទំងន់​១០៤៧,២២​ក្រាម ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង លិខិតឆ្លងដែន​ចំនួន​១​ក្បាល ។

បច្ចុប្បន្ន ស្ត្រី​បរទេស​ជា​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ