ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​សម្លា.ប់​ស្ត្រី​ម្នាក់​ច្រក​ក្នុង​កា​រ៉ុ​ង ឥឡូវ​ចាប់​បាន​ហើយ តាម​ពិត​គឺជា​…

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ជា​ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់​ច្រក​ក្នុង​កា​រ៉ុ​ង រួច​យក​មក​ទម្លាក់​ចោល​​នៅ​ស្រុក​កំពង់ត្រឡាច ពេល​នេះ​ចាប់​បាន​ហើយ​នៅ​ខេត្តកំពត​កាលពី​រសៀល​ថ្ងៃ​ទី​​១៣ ខែកញ្ញា ឆ្នាំ​២០១៧ និង​ត្រូវ​នាំ​មក​ខ្លួន​ដល់​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង​នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកញ្ញា​នេះ​។ មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា…

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ជា​ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់​ច្រក​ក្នុង​កា​រ៉ុ​ង រួច​យក​មក​ទម្លាក់​ចោល​​នៅ​ស្រុក​កំពង់ត្រឡាច ពេល​នេះ​ចាប់​បាន​ហើយ​នៅ​ខេត្តកំពត​កាលពី​រសៀល​ថ្ងៃ​ទី​​១៣ ខែកញ្ញា ឆ្នាំ​២០១៧ និង​ត្រូវ​នាំ​មក​ខ្លួន​ដល់​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង​នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកញ្ញា​នេះ​។

មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ប៉ាត ចន្ទ​វត្ថា អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង មុខរបរ​ជា​អ្នក​រត់​តាក់ស៊ី និង​កាន់​កាត​កាសែត​មជ្ឈមណ្ឌល ឆាយា​អង្គរ ។ ហើយ​រវាង​ជនសង្ស័យ និង​ស្ត្រី​រង​គ្រោះ​មាន​ទំនាក់​ទំនង​គ្នា​រឿង​រត់ការ​ដោះ​លែង​ប្តី​ទី​២​របស់​នាង​ចេញពី​ពន្ធនាគារ ដោយ​នាង​បាន​ប្រគល់​ប្រាក់​ចំនួន​៣​លើក​អស់​៣.៦០០​ដុល្លារ​ដើម្បី​ធានា​រត់ការ​ដោះ​លែង​ប្តី​នាង​តែ​មិន​បាន​សម្រេច ទើប​នាង​ទារប្រាក់​វិញ ព្រោះ​ជា​ករណី​ឆបោក បើ​ទារ​មិន​បាន​នាង​នឹង​ប្តឹង ទើប​ជនសង្ស័យ​ណាត់ជួប​រួច​សម្លាប់​បំបិទមាត់​តែ​ម្តង​។

សូម​រំលឹក​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ទិ​ត លី​ន​ដា អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៨ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន មាន​ប្តី​ដើម​ជា​មន្ត្រី​នគរបាល​អង្គរក្ស និង​មានកូន​៣​នាក់ កូន​បង​​អាយុ​១៧​ឆ្នាំ កូនពៅ​អាយុ​៧​ឆ្នាំ ។ ក្រោយមក​នាង​លែងលះ​គ្នា​ជាមួយ​ប្តី​ដើម​រួច​មក​ស្នាក់​នៅ​ធ្វើ​កម្មករ​ក្នុងស្រុក​ពញ្ញាឮ ខេត្តកណ្តាល ហើយ​បាន​ប្តី​ម្នាក់​ទៀត​មាន​សញ្ជាតិ​ខ្មែរ​ឥស្លាម ប៉ុន្តែ​ប្តី​ទី​២​នោះ​បាន​ជាប់​ពន្ធនាគារ​រឿង​គ្រឿងញៀន ។ ពេល​នោះ​នាង​បាន​ស្គាល់​​ជនសង្ស័យ​តាម​រយៈ​ជិះ​តាក់ស៊ី ហើយ​ជនសង្ស័យ​ធានា​រត់ការ​ដោះ​លែង​ប្តី​នាង​តែ​មិន​សម្រេច ពេល​នាង​ទារប្រាក់​វិញ ទើប​សម្លាប់​បំបិទមាត់ ។ សព​ស្ត្រី​រង​គ្រោះ​ត្រូវ​គេ​ឃើញ​​ច្រក​ក្នុង​កា​រ៉ុ​ង រួច​យក​មក​ចោល​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច នៅ​ភូមិ​ព្រៃ​ពី​ស ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ថ្ងៃ​ទី​៣ កញ្ញា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ