ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​ទំនិញ ក្នុង​ផ្សារ​កំពង់ត្របែក

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ទំនិញ​ខូចគុណភាព​ជា​ច្រើន​មុខ ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង រក​ឃើញ និង​ដកហូត​ទុក​យក​ទៅ​បំផ្លាញ​ចោល នៅ​ក្នុង​ពេល​ចុះ​ទៅ​ត្រួតពិនិត្យ​តាម​ស្តង់​លក់ដូរ​ជា​ច្រើន ទាំង​នៅ​តាម​ផ្ទះ និង​នៅ​ក្នុង​ផ្សារ​កំពង់ត្របែក ក្នុងស្រុក​កំពង់ត្របែក…

ខេត្តព្រៃវែង ៖ ទំនិញ​ខូចគុណភាព​ជា​ច្រើន​មុខ ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង រក​ឃើញ និង​ដកហូត​ទុក​យក​ទៅ​បំផ្លាញ​ចោល នៅ​ក្នុង​ពេល​ចុះ​ទៅ​ត្រួតពិនិត្យ​តាម​ស្តង់​លក់ដូរ​ជា​ច្រើន ទាំង​នៅ​តាម​ផ្ទះ និង​នៅ​ក្នុង​ផ្សារ​កំពង់ត្របែក ក្នុងស្រុក​កំពង់ត្របែក ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា​នេះ​។

សកម្មភាព​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ការពារ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ និង​រួមចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ​ផង​ដែរ ជាមួយ​គ្នា​នេះ​មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ​ពន្យល់​ណែនាំ និង​បង្ហាញ​ដល់​ក្រុម​អាជីវករ​អំពី​វិធីសាស្ត្រ​ថែទាំ ការ​ដាក់​តាំង​លក់ និង​ការ​រក្សា​ទុក​មុខទំនិញ​ឲ្យ​ស្រប​ទៅ​តាម​លក្ខខណ្ឌ និង​ផ្តោត​ទៅ​លើ​អនាម័យ​ផង​ដែរ ព្រមទាំង​បាន​បង្រៀន​ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ អំពី​របៀប​មើល​កាលបរិច្ឆេទ​នៃ​ទំនិញ សម្រាប់​ជា​គុណប្រយោជន៍​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​ទៀត​ផង​។

ដោយឡែក​សម្រាប់​ទំនិញ​ខូចគុណភាព ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំ​កុង​ត្រូវ​រក​ឃើញ និង​ដក​រហូត​បាន​នោះ​មាន​ចំនួន​៤​មុខ ស្មើនឹង​ទម្ងន់​៣៧,៦៥​គីឡូក្រាម ដែល​ក្នុង​នោះ​រួម​មាន​ទឹកក្រូច​ហ្វា​ន់តា ចំនួន​២៩​ដប ទឹក​ស្ទី​ង​៥​ដប ស្ករ​គ្រាប់​ម៉ាក​មីន ចំនួន​២​កញ្ចប់ និង​មី​ម៉ា​ម៉ា​កំប៉ុង​ចំនួន​៥​កំប៉ុង​ផង​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ នៅ​ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ​នោះ គឺ​ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ​បាន​សម្ដែង​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង ហើយ​បាន​ស្នើ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​កាំកុងត្រូល​បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​បែប​នេះ​ឲ្យ​បាន​ច្រើន​ដង និង​រៀង​រាល់​ខែ ព្រោះ​វា​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ទំនុកចិត្ត​ថា​អាហារ​ដែល​ពួក​គាត់​ទទួលទាន មាន​សុវត្ថិភាព​សម្រាប់​សុខភាព​របស់​ពួក​គាត់​គ្រប់​ៗ​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ