ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​ម៉ូតូ​ស្លា.ប់​ម្នាក់ និង​៨​នាក់​ទៀត​រង​របួស

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​៨​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១២ កញ្ញា ២០១៧​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​គ្រួ​ស​ក្រហម ខ្សែក្រវាត់​ព្រំដែន​កម្ពុជា…

ខេត្តឧត្តរមានជ័យ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​៨​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១២ កញ្ញា ២០១៧​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​គ្រួ​ស​ក្រហម ខ្សែក្រវាត់​ព្រំដែន​កម្ពុជា ថៃ ស្ថិត​ក្នុងភូមិ​ត្រពាំង​ទូង សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។ ជន​រង​គ្រោះ​ឈ្មោះ ព្រី​ម មក​រា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​ជា​សិស្ស ដែល​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​កាម​រី ពណ៌​ខ្មៅ ស៊េរី​៩១ ពាក់​ស្លាក​លេខ ភ្នំពេញ ២F-៩៤៧១ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ​។

ចំណែកឯ​អ្នក​រួម​ដំណើរ ១-​ឈ្មោះ អុល រ​ដ្ឋា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ២-​ទូច វ៉ា​ន់ទី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៣-​ទូ យូ​ឡាយ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ៤-​ប៊ុ​ន លាន​លី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ៥-​ចាន់ បូ​ឌី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ អ្នក​ទាំង​ប្រាំ​នាក់​រស់នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ រង​របួសស្រាល​។ ៦-​ឈ្មោះ ពិន យ៉ា​មួយ ភេទ​ស្រី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អូ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង មុខរបរ​កសិករ រង​របួសធ្ងន់ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ឧត្តរមានជ័យ ១B-0៦៥៨ ស៊េរី​ឆ្នាំ​២០១៤ ទី​៧-​ឈ្មោះ ថៅ ស្រី​ដា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​អូ​ស្មាច់ សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង រង​របួសធ្ងន់ គ្មាន​មួក​សុវត្ថិភាព និង​ទី​៨-​ឈ្មោះ ជឿន ថៃ ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង មុខរបរ​សិស្ស រង​របួសធ្ងន់​។

មន្ត្រី​នគរបាល​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត និង​ម៉ូតូ​បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា លុះដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក៏​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញ​ទំ​ហ៊ឹង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​៨​នាក់​រង​របួសធ្ងន់​ស្រាល​។ ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​បាន​នាំ​យក​អ្នក​របួស​ទៅ​ធ្វើការ​សង្គ្រោះ ចំណែក​ម៉ូតូ និង​រថយន្ត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ