ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ស្ត្រី​២​នាក់ ពាក់ព័ន្ធ​ស្តុក​ឈើ​ប្រណីត​ខុសច្បាប់

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ស្ត្រី​២​នាក់​ដែល​គេ​ស្គាល់​ថា​ជា​ជនជាតិ​វៀតណាម​នោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់​ពី​ឆែកឆេរ​រុករក​ឃើញ​មាន​លួច​ស្តុក​ឈើ​ប្រណីត​ខុសច្បាប់​ជា​ច្រើន​ដុំ​។ ការ​ចុះ​បង្ក្រាប​របស់​កម្លាំង​ចម្រុះ​ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តរតនគិរី…

ខេត្តរតនគិរី ៖ បុរស​ស្ត្រី​២​នាក់​ដែល​គេ​ស្គាល់​ថា​ជា​ជនជាតិ​វៀតណាម​នោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់​ពី​ឆែកឆេរ​រុករក​ឃើញ​មាន​លួច​ស្តុក​ឈើ​ប្រណីត​ខុសច្បាប់​ជា​ច្រើន​ដុំ​។

ការ​ចុះ​បង្ក្រាប​របស់​កម្លាំង​ចម្រុះ​ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តរតនគិរី ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង​នោះ​ស្ថិត​នៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​២​នាក់ ពី​បទ​ប្រមូល​ទិញ និង​ស្តុ​ប​ឈើ​ដោយ​ខុសច្បាប់​។

ជនសង្ស័យ​ទី​១-​ឈ្មោះ ង្វៀ​ង វ៉ា​ន់​កុង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ខេត្ត​បាក់​និ​ញ កាន់​លិខិតឆ្លងដែន​លេខ​.B2856663​។ ទី​២-​ឈ្មោះ ខៀវ ធី​ហា​ញ់ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ រស់នៅ​ខេត្ត​ថា​ញ់​ហ័​រ កាន់​លិខិតឆ្លងដែន​លេខ​.B8931758​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ដំណើរការ​តាម​នីតិវិធី​នៅ​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​។ រីឯ​វត្ថុ​តាង​ធ្វើការ​រឹបអូស​យក​រក្សារ​ទុក​ប្រគល់​ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់កា​តាម​ច្បាប់​ព្រៃឈើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ