ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​៖ ផ្អាក​លែង​ផ្តល់​ទិដ្ឋាការ​…​នៅ​ប្រទេស​កម្ពុជា​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​បាន​ប្រកាស​ថា ចាប់ពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នឹង​ផ្អាក​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ​មិនមែន​អន្តោប្រវេសន៍​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​តាម​ព័​ត៌​មាន​​នៅ​លើ​គេហទំព័រ​របស់​ស្ថានទូត​អា​មេ​រិ​ក​។​ ​ស្ថា​ត​ទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​បញ្ជាក់​ថា ស្ថានទូត​នឹង​ផ្អាក​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ B1…

​រាជធានី​ភ្នំពេញ​៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​បាន​ប្រកាស​ថា ចាប់ពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នឹង​ផ្អាក​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ​មិនមែន​អន្តោប្រវេសន៍​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​តាម​ព័​ត៌​មាន​​នៅ​លើ​គេហទំព័រ​របស់​ស្ថានទូត​អា​មេ​រិ​ក​។​

​ស្ថា​ត​ទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​បញ្ជាក់​ថា ស្ថានទូត​នឹង​ផ្អាក​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 «​ដល់​មន្ត្រី​នៃ​ក្រសួងការបរទេស​កម្ពុជា​ដែល​មាន​តួនាទី​ចាប់​ពី​ថ្នាក់​អគ្គនាយក​រហូត​ដល់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុម​គ្រួសារ​​របស់​ពួក​គេ ដោយ​មាន​ករណី​លើកលែង​តិចតួច​ប៉ុណ្ណោះ​»។​

​គេហទំព័រ​ដដែល​បាន​បន្ត​ថា​៖ ដោយ​យោង​តាម​មាត្រា 243 (d) នៃ​ច្បាប់​អន្តោប្រវេសន៍ និង​​សញ្ជាតិ​សហរដ្ឋអាមេរិក នៅ​ពេល​ទទួល​បាន​សំណើ​រពី​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​មាតុ​ភូមិ​ថា មាន​ប្រទេស​មួយ​ចំនួន​បាន​បដិសេធ​មិន​ទទួលយក ឬ​ប្រើប្រាស់​ហេតុផល​ដែល​មិន​​សម​ស្រប​ដើម្បី​ពន្យារពេល​ទទួលយក​ពលរដ្ឋ​នៃ​ប្រទេស​របស់​ពួក​គេ​វិញ​នោះ រដ្ឋ​មន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ត្រូវ​បញ្ជា​ឱ្យ​មន្ត្រី​កុងស៊ុល​បញ្ឈប់​លែង​ផ្តល់​ទិដ្ឋាការ​រហូត​ទាល់​តែ​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​ទទួល​បាន​ព័ត៌មាន​ថា ប្រទេស​ដែល​ពាក់ព័ន្ធ​ទាំងនោះ​បាន​យល់ព្រម​ទទួលយក​ពលរដ្ឋ​របស់​គេ​វិញ​ហើយ​។​

​ព័ត៌មាន​លើ​គេហទំព័រ​ស្ថានទូត​អា​មេ​រិ​ក​បញ្ជាក់​ថា​៖ «​ប្រសិនបើ​អ្នក​ស្ថិត​នៅ​ក្នុង​ក្រុម​ដែល​ត្រូវ​​បាន​គេ​ផ្អាក​ការ​ចេញ​ទិដ្ឋាការ ហើយ​អ្នក​សម្រេចចិត្ត​ដាក់​ពាក្យសុំ​ទិដ្ឋាការ​នោះ មន្ត្រី​កុង​ស៊ុល​នឹង​សម្ភាស​អ្នក ប៉ុន្តែ​មិន​អាច​ផ្តល់​ទិដ្ឋាការ​ជូន​បាន​ទេ រហូត​ទាល់តែ​ការ​ផ្អាក​នោះ​​ត្រូវ​បាន​លើកលែង​។ សូម​ពិចារណា​ឱ្យ​បាន​ដិត​ដល់​មុន​ពេល​ដាក់​ពាក្យសុំ​ទិដ្ឋា​ការ»។ ហើយ​សម្រាប់​ថ្លៃ​ដាក់​ពាក្យសុំ​ទិដ្ឋាការ​ដែល​បាន​បង់​រួច មិន​អាច​បង្វិល​សង​វិញ​បាន​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ