ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​ក្មេង​ទំនើង​ជា​ច្រើន​នាក់​កា.ប់​ចាក់​គ្នា​បង្ក​អសន្តិសុខ

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ កម្លាំង​អធិការ​នគ​បាល​ស្រុក​លំ​ផាត់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​ក្មេង​ទំនើង​ជា​ច្រើន​នាក់ បាន​ប្រើ​អំពើ​ហិង្សារ​កាប់​ចាក់​គ្នា​ប្រដាប់​ដោយ​ដំបង​ឈើ​ជ្រុង និង​ដាវ​សា​មូ​រ៉ៃ ។ ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​ពេល​រសៀល ថ្ងៃ​ទី​០៩…

ខេត្តរតនគិរី ៖ កម្លាំង​អធិការ​នគ​បាល​ស្រុក​លំ​ផាត់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​ក្មេង​ទំនើង​ជា​ច្រើន​នាក់ បាន​ប្រើ​អំពើ​ហិង្សារ​កាប់​ចាក់​គ្នា​ប្រដាប់​ដោយ​ដំបង​ឈើ​ជ្រុង និង​ដាវ​សា​មូ​រ៉ៃ ។ ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​ពេល​រសៀល ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៧ នៅ​ភូមិ​ចាង​រ៉ា ឃុំ​បា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

យោង​តាម​របាយការណ៍​នគរបាល​ស្រុក​លំ​ផាត់ បាន​បញ្ជាក់​ថា ករណី​ក្មេង​ទំនើង​ពីរ​ក្រុម​កាប់​គ្នា​ដោយ​ដាវ​សា​មូ​រ៉ៃ និង​ដំបង​គល់​ឬ​ស្សី នៅ​វេលា​ម៉ោង​២៣​និង​១០​នាទី ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៧ ចំណុច​មុខ​វត្ត​សោ​ភ័​ណ្ឌ​រតនា​រាម (​ហៅ​វត្ត​ជំរុំ​បី​ស្រុក​) ស្ថិត​ក្នុងភូមិ​កា​ឡែ​ង​លើ ឃុំ​កា​ឡែ​ង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ថាវ លី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ចាង​រ៉ា ឃុំ​បា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។ ក្រោយ​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ឃើញ និង​ដកហូត​បាន​វត្ថុ​តាង​បទល្មើស​ដាវ​សា​មូ​រ៉ៃ ដំបង​ឫស្សី បន្ទះក្ដា និង​ឈើ​ប្រាំបួន​ជ្រុង ។ ហើយ​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ