នារី​វ័យក្មេង​យក​រថយន្ត​មក​ចត ស្រាប់តែ​​…


រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​មួយ​គ្រឿង ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ផ្នែក​ខាង​មុខ​យ៉ាង​ខ្លាំង ខណៈ​ដែល​នារី​វ័យក្មេង​ម្នាក់​បើក​យក​មក​ចត​ទុក​ចោល​តម្រៀប​ជា​ជួរ​ជាមួយ​និង​រថយន្ត​ជា​ច្រើន​គ្រឿង​ទៀត ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ​មួយ​កន្លែង ក្បែរ​ផ្សា​របឹង​ត្របែក​ផ្លា​ហ្សា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០១ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​។

បើ​តាម​នគរបាល​បានឱ្យ​ដឹង​ថា រថយន្ត​ខាងលើ​នេះ​គឺ​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​​លេខ​ភ្នំពេញ ២I-០២២៤ ដោយ​មាន​ម្ចាស់​ឈ្មោះ ម៉េ​ង រិ​ទ្ធា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ​។ មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​នោះ​ចត​ទុក​ចោល​នៅ​ស្ងៀម​ដោយ​ម៉ាស៊ីន​នៅ​ឆេះ បន្តិច​ក្រោយមក​ក៏ មាន​អណ្តាត​ភ្លើង និង​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ខ្លាំង​ឡើង​ៗ​ចេញពី​ក្បាល​រថយន្ត ។ ពេល​នោះ​ប្រជាពលរដ្ឋ​ក្បែរ​នោះ​បាន​នាំ​គ្នារ​ត់ទៅ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​ធ្វើការ​បាញ់ តែ​មិន​អាច​ពន្លត់​បាន​ឡើយ ក៏​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​ចុះ​មក​ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់​កុំឱ្យ​ឆេះ​រាលដាល​ដល់​រថយន្ត​ជា​ច្រើន​គ្រឿង​ទៀត​ដែល​ចត​នៅ​ក្បែរ​គ្នា​នោះ ក្រោយមក​ទើបតែ​បានឃើញ​នារី​ជា​ម្ចាស់​ខាងលើ​ដឹង និង​មក​មើល​រថយន្ត​របស់​ខ្លួន ហើយ​រថយន្ត​នោះ​បាន​បើក​យក​មក​ចត​ទុក​ចោល​តាំងពី​យប់​មក​ម្ល៉េះ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​សន្និដ្ឋាន​ថា ទំនងជា​កើតឡើង​ដោយសារ​តែ​​ការ​ឆ្លង​ក្បាល​អា​គុយ ទើប​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​បែប​នេះ ហើយ​បណ្តាល​ឱ្យ​រថយន្ត​​នេះ​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​អស់​ផ្នែក​ខាង​មុខ និង​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង តែ​មិន​បាន​ឆេះ​រាលដាល​ដល់​រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​ចត​នៅ​ក្បែរ​ៗ​នោះ​ទេ​។

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ