ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​​ក្រសួង​ឧស្សា​ហកម្ម​​ផ្តល់​អំណោយ​​ជូន​កម្លាំង​​ការពារជួរមុខ​នៅ​ឃុំ​ថ្ម​ដា

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់​​ ៖ ប្រតិភូ​ក្រសួង​ឧស្សា​ហកម្ម​ រ៉ែ និង​ថាមពល​​ដឹកនាំ​ដោយ​​លោក​រដ្ឋ​​មន្ត្រី​​ស៊ុយ សែម ដោយ​មាន​ការ​ចូល​រួមពី​​លោក​ខូយ សុខា អភិបាល​ខេត្ត​ពោធិ៍​សាត់​ និង​ថ្នាក់​​ដឹកនាំ​​មន្ទីរ​នានា​ក្នុង​ខេត្ត​ កាលពីព្រឹក​ថ្ងៃទី​​៣ មីនា ​ បាន​អញ្ជើញ​​ចុះទៅ​សំណេះ​សំណាល​​សួរ សុខទុក្ខ​​ និង​នាំ​យក​អំណោយ​​ផ្តល់​​ជូន​ដល់​កង​កម្លាំង​ជួរ​មុខ​​​ដែល​កំពុង​​ឈរជើង​​ការពារ​តាម​ព្រំដែន​​នៅឃុំ​ថ្ម​​ដា ស្រុក​​វាល​វែង ។

ខេត្ត​ពោធិ៍សាត់​​ ៖ ប្រតិភូ​ក្រសួង​ឧស្សា​ហកម្ម​ រ៉ែ និង​ថាមពល​​ដឹកនាំ​ដោយ​​លោក​រដ្ឋ​​មន្ត្រី​​ស៊ុយ សែម ដោយ​មាន​ការ​ចូល​រួមពី​​លោក​ខូយ សុខា អភិបាល​ខេត្ត​ពោធិ៍​សាត់​ និង​ថ្នាក់​​ដឹកនាំ​​មន្ទីរ​នានា​ក្នុង​ខេត្ត​ កាលពីព្រឹក​ថ្ងៃទី​​៣ មីនា ​ បាន​អញ្ជើញ​​ចុះទៅ​សំណេះ​សំណាល​​សួរ សុខទុក្ខ​​ និង​នាំ​យក​អំណោយ​​ផ្តល់​​ជូន​ដល់​កង​កម្លាំង​ជួរ​មុខ​​​ដែល​កំពុង​​ឈរជើង​​ការពារ​តាម​ព្រំដែន​​នៅឃុំ​ថ្ម​​ដា ស្រុក​​វាល​វែង ។

អំណោយ​ត្រូវ​បាន​បែង​ចែក​ដល់​៣អង្គភាព​ ក្នុង​នោះ​​វរសេនា​តូច​នគរ​បាល​​ការពារ​​ព្រំដែន​​​គោក​លេខ​៨២៥ មាន​អង្ករ​​៥តោន ត្រីខ​១៧៩ ​កេស មី​២១០​កេស ទឹកត្រី​​៨៣០​ដប ទឹកស៊ីអុីវ​​៥១០​ដប អំបិល​៨តោន ឆៃប៉ូវ​​៣០០​​គីឡូក្រាម​ ប្រហុក​​៨០គីឡូក្រាម​ កាពិ១០០​គីឡូក្រាម​ ទឹក​បរិសុទ្ធ​​១៦០យួរ ប្រេង​​ឆា​ដបតូច​​៥២០​ដប​ បារី​២​​ប៊ិច នំស្រួយ​លីលី​២០បេ ថ្នាំពេទ្យ​ និង​​​ឧបករណ៍​​ពេទ្យ​៩​មុខ ថវិកា​សង់​បង្គន់​​អនាម័យ​​​២.០០០​ដុល្លារ ​និង​ថវិកា​​២០​លាន​រៀលទៀត ។ អង្គភាពកងការពារ​ព្រំដែន​គោក​​លេខ​៥០១ មាន​អង្ករ​​៣​តោន ត្រីខ​២៥​កេស មី១០០​កេស ទឹក​​ត្រី​២០០​ដប​ ទឹក​ស៊ីអ៊ីវ២០០​ដប អំបិល​​១តោន​ ឆៃប៉ូវ​​៥០គីឡូក្រាម​ ប្រហុក​​៦០​គីឡូក្រាម​ ទឹក​បរិសុទ្ធ​​៥០​កេស បារី២ប៊ិច​ ប្រេង​ឆា​១០០​ដប ថ្នាំពេទ្យ​​៩​មុខ​ និង​ថវិកា​៥​លាន​​រៀល ។ អង្គភាព​​វរសេនា​តូច​លេខ៥០៨​ របស់​តំបន់​​ប្រតិបត្តិ​ការ​​សឹក​រង​ខេត្ត​មាន​អង្ករ៣តោន​ ត្រីខ​២០​កេស​ មី១០០កេស ទឹកត្រី​២០០ដប ទឹក​ស៊ីអុីវ​២០០​ដប អំបិល​១តោន ឆៃប៉ូវ​​៥០​គីឡូ​ក្រាម​​ ប្រហុក​៦០គីឡូក្រាម​ ទឹក​បរិសុទ្ធ​​៥០​កេស បារី២​ប៊ិច ប្រេង​ឆា​១០០ដប​ ថ្នាំពេទ្យ​​៩​មុខ​ និង​​ថវិកា​​៥​លាន​រៀល ។​

លោក​ស៊ុយ សែម បាន​ពាំនាំ​ការ​ផ្តាំ​ផ្ញើ​​សួរសុខ​ទុក្ខ​​របស់​សម្តេច​ទាំង៣ និង​លោក​ជំទាវ​​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ដែល​សម្តេច​និង​លោក​ជំទាវ​​​តែងតែ​នឹកគិតព្រួយ​បារម្ភ​​អំពី​ការ​​ខ្វះ​ខាត​​ជីវភាព​រស់​នៅ​របស់​កងកម្លាំង​​ជួរ​មុខ​​គ្រប់​ពេល​វេលា​ ។ ​ក្រសួងឧស្សា​ហកម្ម​​ រ៉ែ និង​ថាម​ពល​​ និង​ក្រុម​ហ៊ុន​ MDS ​បាន​ចង​សម្ព័ន្ធ​​មេត្រី​ភាព​ជា​​មួយ​វរៈ​លេខ​៨២៥ ហើយ​​កន្លង​មក​ បាន​នាំ​យក​​ស្បៀង​អាហារ​​​ និង​សំភារ​​ប្រើ​ប្រាស់​នានា​ទៅផ្តល់​ជូន​ជាញឹកញាប់​ ។ ខណៈ​ពេល​សភាព​ការណ៍​តាម​​ខ្សែបន្ទាត់​​ព្រំដែន​កំរើក​ឡើង​វិញ ក្រុម​ហ៊ុន​​​​ MDS បាន​នាំយក​អំណោយមក​ផ្តល់​ជូន​ប៉ុន្មាន​​លើក​មកហើយ ទាំងវរៈលេខ​៨២៥.៥០១ និង​៥០៨ នៅ​ថ្ម​ដា​នេះ ។ ដោយ​ឡែក ថ្ងៃនេះ​ក្រសួង​​ឧស្សាហកម្ម​ រ៉ែ និង​ថាមពល​​​មក​ក្រោយ​គេ​ដោយ​សារ​មាន​សម្ព័ន្ធ​ភាព​ច្រើន​​ទៀត ។ អំណោយ​នាពេល​នេះ​ក៏​មាន​ការ​ចូលរួម​ពី​​ខាង​​អភិបាល​​ខេត្ត​ពោធិ៍សាត់​ដែរ ទោះបីជា​តិចតួច​ក្តី​យើង​​ចេះចែកគ្នា​​ដើម្បី​បញ្ជាក់ពីសាមគ្គី​​ភាព​ស្រឡាញ់​​រាប់​អាន​របស់​ប្រជាជន​​កម្ពុជា ពិសេស​​​ផ្សារភ្ជាប់​សមរភូមិ​ក្រោយ​ជាមួយ​សមរភូមិមុខ ។

​លោក​រដ្ឋ​មន្ត្រី​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​​របស់​កម្លាំង​ជួរ​មុខ​ក្នុង​ការ​ការ​ពារ​​បូរណភាព​ទឹកដី ។ ទោះបីនៅទីនេះ​មិន​​ទាន់​មាន​ការប៉ះ​ទង្គិចគ្នា​ដូច​នៅ​ប្រាសាទ​ព្រះ​វិហារ​​​ក៏ដោយ ប៉ុន្តែ​យើង​ត្រូវ​តែត្រៀម​​លក្ខណៈ​គ្រប់​ពេល​​វេលា​មិនអាច​ធ្វេសប្រហែស​​មួយនាទី​​​​ណា​បាន​ឡើយ ព្រោះ​ពួក​​សៀមនៅ​​តែចិញ្ចឹម​ចិត្ត​ឈ្លានពាន​​យក​ទឹកដី​៤,៦​គីឡូម៉ែត្រ​ការ៉េ​ និង​ប្រាសាទ​ព្រះវិហារ​​របស់​ប្រទេស​កម្ពុជា​​យើង​ជានិច្ច ។ នៅក្នុង​ឱកាស​​នោះ​​លោករដ្ឋ​មន្ត្រី​ស៊ុយ សែម បាន​ផ្តល់​ថវិកា​ផ្ទាល់​​​ខ្លួនចំនួន​១០.០០០​​ដុល្លារ​ សម្រាប់​​កសាង​លេណដ្ឋាន​​ក្នុង​អង្គភាព​​កងការ​ពារ​​ព្រំដែន​​គោក​លេខ​៥០១ តាមការ​​ស្នើ​សុំ​​របស់​លោក​មេបញ្ជា​ការ​​​ផងដែរ ៕​