ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​សមត្ថកិច្ច​ដូច​បានឃើញ​ខ្មោច​បក​ក្រោយ​យ៉ាង​លឿន

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ពេល​នេះ​ឈើ​ប្រណីត​ជា​ច្រើន​ដុំ​ដែល​ឈ្មួញ​ដាក់​ពេញ​ក្នុង​រថយន្ត​កាម​រី​គូទ​ហើម​មួយ​គ្រឿង​បម្រុង​លោត​ឆត្រ​ដឹក​យក​ទៅ​លក់ដូរ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ត្រូវ​បាន​កំលាំង​កង​ល្បាត​ក្រុម​ទី​៥ របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​ការពារ​នៅ​កន្លែង​ចំណុច​នោះ​ធ្វើការ​ដេញ​តាម​ស្ទាក់​ចាប់​បាន​រថយន្ត និង​ឈើ​គ្រញូង​តែ​ម្តង ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វារ​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់​ស្រមោល ។ ហេតុការណ៍​សមត្ថ​កិច្ច​​តាម​ចាប់​ឈើ​ប្រណីត​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១២…

ខេត្ត​ប៉ៃលិន ៖ នៅ​ពេល​នេះ​ឈើ​ប្រណីត​ជា​ច្រើន​ដុំ​ដែល​ឈ្មួញ​ដាក់​ពេញ​ក្នុង​រថយន្ត​កាម​រី​គូទ​ហើម​មួយ​គ្រឿង​បម្រុង​លោត​ឆត្រ​ដឹក​យក​ទៅ​លក់ដូរ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ត្រូវ​បាន​កំលាំង​កង​ល្បាត​ក្រុម​ទី​៥ របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​ការពារ​នៅ​កន្លែង​ចំណុច​នោះ​ធ្វើការ​ដេញ​តាម​ស្ទាក់​ចាប់​បាន​រថយន្ត និង​ឈើ​គ្រញូង​តែ​ម្តង ។

ចំណែក​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វារ​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់​ស្រមោល ។ ហេតុការណ៍​សមត្ថ​កិច្ច​​តាម​ចាប់​ឈើ​ប្រណីត​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​កំពង់ទូក ឃុំ​មាន​ជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង ជាប់​នឹង​ព្រំប្រទល់​​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

បើ​តាម​ប្រភព​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​លោក ចាន់ សុ​ជាតិ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ព័​ត៌ មាន​ថា មាន​រថយន្ត​បំរុង​ដឹកឈើ​ចេញពី​តំបន់​អភិរក្ស​កំលាំង​លោក​ក៏​បាន​ត្រៀម​តាម​គោលដៅ​ក្នុង​គោលបំណង​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​នោះ ហើយ​នៅ​រសៀល​នេះ​ឃើញ​រថយន្ត​កាម​រី​នោះ​ទើប​កំលាំង​ស្ទាក់​ឃាត់​តែ​រថយន្ត​ខាងលើ​មិន​ព្រម​ឈប់​ទេ ដោយ​បន្ថែម​ល្បឿន​ឆ្ពោះទៅ​ខេត្ត​ប៉ៃលិន​ទើប​កំលាំង​យើង​បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ជួយ​ស្ទាក់​នៅ​ខាង​មុខ​ស្រាប់តែ​រថយន្ត​នោះ​ត្រឡប់​​ថយក្រោយ​វិញ​ដោយ​ឆ្ពោះ​ភូមិ​កំពង់ទូក​ខេត្តបាត់ដំបង​តែ​ត្រូវ​កំលាំង​ស្ទាក់​ចាប់​បាន​នៅ​ទីនោះ​តែ​ម្តង ។ ហើយ​ភ្លាម​នោះ គេ​ឃើញ​អ្នកបើកបរ​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់​ស​មោ​ល ។

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បន្ត​ទៀត​ថា រថយន្ត​ដែល​ចាប់​បាន​ម៉ាក​កាម​រី​ហើម ចង្កូត​ស្តាំ ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 2A-4389 និង​ឈើ​ចំរុះ​មាន​មុខធំ​ៗ​ចំនួន​១៤​សន្លឹក ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​​វត្ថុ​តាង​ទាំងអស់​ខាងលើ​ត្រូវ​កំលាំង​អ​ទ្យា​នុ​រក្ស​យក​រក្សា​ទុក​នៅ​ស្ន​ក់​ការ MJP ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ