ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​សាំង​ហ្គា​ពួរ​ឌុ​ប​នារី​ស្រស់​ស្អាត​ម្នាក់​ត្រូវ​…

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​សាំង​ហ្គា​ពួរ​ម្នាក់​រួម​ដំណើរ​ជាមួយ​មិត្ត​ស្រី​ម្នាក់​ទៀត​បើករថយន្ត​មួយ​គ្រឿង​ព្យាយាម​បើក​វ៉ា​ជែង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បណ្តាល​ឱ្យ​រថយន្ត​ធន់​ធំ​មួយ​គ្រឿង​ទៀត​​បើក​បត់​ស្តាំ​ទៅ​កៀរ​សំណាងល្អ​ដែល​មិន​បង្ក​ឱ្យ​មាន​អ្នក​រង​របួស ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​កែង​នឹង​ផ្លូវ​២៣០ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​សាំង​ហ្គា​ពួរ​ម្នាក់​រួម​ដំណើរ​ជាមួយ​មិត្ត​ស្រី​ម្នាក់​ទៀត​បើករថយន្ត​មួយ​គ្រឿង​ព្យាយាម​បើក​វ៉ា​ជែង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បណ្តាល​ឱ្យ​រថយន្ត​ធន់​ធំ​មួយ​គ្រឿង​ទៀត​​បើក​បត់​ស្តាំ​ទៅ​កៀរ​សំណាងល្អ​ដែល​មិន​បង្ក​ឱ្យ​មាន​អ្នក​រង​របួស ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​កែង​នឹង​ផ្លូវ​២៣០ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ពីរ​នាក់​បើករថយន្ត​មួយ​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៣៦៦៣ ជា​ប្រភេទ​រថយន្ត​ទម្ងន់​១២​តោន​ដឹក​បន្លែ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​ស៊ី​ញ៉ូ​បំរុង​បត់​ស្តាំ​ទៅ​ផ្លូវ​២៣០​ស្រាប់តែ​មាន​ថ​យន្ត​បើក​មក​ពីក្រោយ​​មួយ​គ្រឿង​ទៀត​ម៉ាក RAV4 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AA-៩៨២២ បើក​បរ​ដោយ​បុរស​ជា​ជនជាតិ​សាំង​ហ្គា​ពួរ​ម្នាក់ និង​រួម​ដំណើ​ជាមួយ​មិត្ត​ស្រី​ជា​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​ក្នុង​​ទិស​ដៅ​ស្រប​ទិស​គ្នា​បាន​បើក​ព្យាយាម​វ៉ា​ជែង​ខាងស្តាំ​រថយន្ត​ធន់​ធំ​ខាងលើ​តែ​វ៉ា​មិន​ផុត​ក៏​ត្រូវ​បាន​រថយន្ត​ធន់​ធំ​កៀរ​បណ្តាល​ឲ្យ​រថយន្ត RAV4 រង​ឆ្កូត​ថ្នាំ និង​បែក​កង់​ក្រោយ​ចំហៀង​ខាងឆ្វេង ចំណែកឯ​រថយន្ត​ធន់​ធំ​រង​ការ​ខូចខាត​បន្តិចបន្តួច មិន​បង្ក​ឱ្យ​មាន​អ្នក​រង​របួស​នោះ​ទេ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​ឲ្យ​ភាគី​ទាំង​សងខាង​សម្រុះសម្រួល​គ្នា​ជាង​កន្លះ​ម៉ោង​ទើបត្រូវ​គ្នា​ដោយសា​រថយន្ត​ធុន​ធំ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ក៏​សុខចិត្ត​ចេញ​សំណង​សង​ទៅ​រថយន្ត​ធុន​តូច​ចំនួន​១៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ