ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ក្មួយ​ប្រុស​ស្រែ​កថា ប៉ា​ខ្ញុំ​ចង​.​ក​ស្លា.ប់​ហើយ សល់ត្រឹម​ពាក្យសោកស្ដាយ​

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះ​ជួល​ឲ្យ​ឪពុក​ម្នាក់ មាន​ភាព​រកាំរកូស​ជាមួយ​ប្រពន្ធ​ជា​ញឹកញាប់​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ព្រោះតែ​រូប​គាត់​ប្រចណ្ឌ​ប្រពន្ធ​ខ្លាំង​ពេក ហើយ​នៅ​ចុង​ក្រោយ​នេះ​ទំនាស់​ពាក្យ​សម្ដី​ជា​ថ្មី​បាន​កើតឡើង​រវាង​គាត់ និង​នាង​ជា​ប្រពន្ធ​ម្ដងទៀត រហូត​ធ្វើ​ឲ្យ​នាង​ទ្រាំ​លែង​បាន​ក៏​បាន​យក​កូន​តូច​ម្នាក់​ចាក​ចេញពីផ្ទះ​ចោល​គាត់ ទៅ​ស្នាក់​នៅ​ជាមួយ​បងប្អូន​នៅ​ឯ​ខេត្តក្រចេះ​បាត់ ដោយ​បាន​ទុក​ឲ្យ​គាត់​រស់នៅ​ជាមួយ​កូន​ម្នាក់​ទៀត​នៅផ្ទះ…

ខេត្តកណ្តាល ៖ បុរស​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះ​ជួល​ឲ្យ​ឪពុក​ម្នាក់ មាន​ភាព​រកាំរកូស​ជាមួយ​ប្រពន្ធ​ជា​ញឹកញាប់​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ព្រោះតែ​រូប​គាត់​ប្រចណ្ឌ​ប្រពន្ធ​ខ្លាំង​ពេក ហើយ​នៅ​ចុង​ក្រោយ​នេះ​ទំនាស់​ពាក្យ​សម្ដី​ជា​ថ្មី​បាន​កើតឡើង​រវាង​គាត់ និង​នាង​ជា​ប្រពន្ធ​ម្ដងទៀត រហូត​ធ្វើ​ឲ្យ​នាង​ទ្រាំ​លែង​បាន​ក៏​បាន​យក​កូន​តូច​ម្នាក់​ចាក​ចេញពីផ្ទះ​ចោល​គាត់ ទៅ​ស្នាក់​នៅ​ជាមួយ​បងប្អូន​នៅ​ឯ​ខេត្តក្រចេះ​បាត់ ដោយ​បាន​ទុក​ឲ្យ​គាត់​រស់នៅ​ជាមួយ​កូន​ម្នាក់​ទៀត​នៅផ្ទះ ។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​តូចចិត្ត​រហូត​គិត​ខ្លី ហើយ​ក្រោយ​ពេល​ផឹកស៊ី​ស្រវឹង​រួច ក៏​បាន​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន បណ្ដាល​ឲ្យ​ស្លាប់​តាម​បំណង​ចោល​ប្រពន្ធ និង​កូន​២​នាក់​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦​និង​១០​នាទី ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​បន្ទប់​លេខ​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

បុរស​ខាងលើ​នោះ​ឈ្មោះ អ៊ឹ​ង សុខ​ហេង អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មើល​ការ​ខុស​ត្រូវ​ផ្ទះ​ជួល​ឲ្យ​ឪពុក​បង្កើត​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​យក​ខ្សែក្រវាត់ និង​ខ្សែភ្លើង​ឆ្នាំង​ដាំបាយ ត​ជាប់​គ្នា រួច​ចង​.​ក​ជាប់​នឹង​ក្បាល​រ៉ូ​ប៊ី​ណេ​នៅ​ក្នុង​បន្ទប់ទឹក បណ្ដាល​ឲ្យ​ស្លាប់ ។ បុរស​នោះ​មាន​ប្រ​ព​ន្ឋ​ឈ្មោះ តុង វួ​ច​នា អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ មានស្រុក​កំ​ណើ​រ​នៅ​ក្នុងភូមិ​តាម​ល់ ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម អ្នក​ទាំង​មានកូន​ប្រុស​ពីរ​នាក់ នៅ​ក្នុង​បន្ទុក​ឪពុក​ម្តាយ ។

ស្ត្រី​ឈ្មោះ អ៊ឹ​ង ផ​ល្លី​ន អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា ប្ដី​ប្រពន្ធ​មួយគូ​នេះ​បាន​រៀប​ការ​ជាមួយ​គ្នា​ជិត​១០​ឆ្នាំ​កន្លង​មក​ហើយ រហូត​មក​ដល់​ពេល​នេះ មានកូន​ប្រុស​២​នាក់ ជា​ចំណងដៃ​ទៅ​ហើយ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន មិន​ដែល​មាន​បញ្ហា​អ្វី​ជាមួយ​គ្នា​នោះ​ទេ ទើបតែ​មួយ​រយៈពេល​កន្លង​មកនេះ ហាក់​មាន​ភាព​រកាំរកូស​ជាមួយ​គ្នា​ជា​បន្តបន្ទាប់ ដែល​ពួក​គេ​តែងតែបាន​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ។ ទំនាស់​នៅ​ក្នុង​គ្រួសារ​ដែល​កើត​ឡើងជា​ហូរហែរ​កន្លង​មកនេះ គឺ​ផ្ដើម​ចេញពី​ប្អូនប្រុស​គាត់ ស្រលាញ់ និង​ប្រចណ្ឌ​ប្រពន្ធ​ខ្លាំង​ពេក ហើយ​គាត់​ក៏​មិន​បានដឹង​ថា តើ​នាង​ជា​ប្រពន្ធ​មាន​បញ្ហា ដូចដែល​ប្ដី​ប្រចណ្ឌ ឬ​បែប​ណា​ឡើយ ប៉ុន្តែ​រាល់ពេល​ជម្លោះ​កើតឡើង​ពេល​ណា គឺ​ព្រោះតែ​ការ​ប្រចណ្ឌ​នោះ​ឯង គ្មាន​អ្វី​ផ្សេង​នោះ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​ប៉ុន្មាន​ថ្ងៃមុន​កន្លង​មកនេះ អ្នក​ទាំង​ពីរ​បាន​មាន​ទំនាស់​គ្នា​ជា​ថ្មី​ម្ដងទៀត ផ្ដើម​ចេញពី​ការ​ប្រចណ្ឌ​នេះ​ដដែល ហើយ​ក្រោយ​ពី​ការ​ឈ្លោះ​គ្នា​រួច នៅ​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧ នាង​ជា​ប្រពន្ធ​បាន​សម្រេចចិត្ត​ធ្វើ​ដំណើរ​ចាក​ចេញពីផ្ទះ ទៅ​រស់នៅ​ជាមួយ​បង​នៅ​ឯ​ខេត្តក្រចេះ ដោយ​បាន​នាំ​កូនប្រុស​តូច​ម្នាក់​ទៅ​ជាមួយ ហើយ​បាន​ទុក​កូនប្រុស​ច្បង​អាយុ​៧​ឆ្នាំ​ឲ្យ​នៅ​ជាមួយ​ប្ដី ហើយ​ក៏​ជា​ការ​គេច​ចេញពី​ប្ដី​មួយ​រយៈ ដើម្បី​ឲ្យ​មានការ​ស្ងប់ចិត្ត​ស្ងប់​អារ​ម្ម​ណ៏​រៀង​ៗ​ខ្លួន ។ ប៉ុន្តែ​ក្រោយ​ពេល​ដែល​ប្រពន្ធ​ចាកចេញ​ទៅ​បាត់ ប្អូនប្រុស​គាត់​តែងតែ​ពិបាកចិត្ត​ខ្លាំង និង​ចង់​ឲ្យ​ប្រពន្ធ​ត្រលប់​មក​វិញ ប៉ុន្តែ​ប្រពន្ធ​មិន​ព្រម​មក​វិញ​ឡើយ លុះដល់​វេលា​ម៉ោង​០៧​យប់ ថ្ងៃ​ទី​១២ ខែកញ្ញា ប្អូនប្រុស​គាត់​បាន​ផឹកស៊ី​ជុំ​គ្នា​ជាមួយ​មិត្តភក្ដិ​៤​នាក់​ទៀត នៅ​ខាងក្រៅ​ផ្ទះ ហើយ​បាន​ផឹក​រហូត​ដល់​ម៉ោង​១១​យប់ ថ្ងៃ​ដដែល ទើប​ឈប់ និង​បាន​បែក​គ្នា​ត្រលប់​មក​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ក្រោយ​ពេល​ត្រលប់​ដល់​ផ្ទះ​វិញ ប្អូនប្រុស​គាត់​បាន​ចូល​ដេក​ជាមួយ​កូនប្រុស ដោយ​មិន​មាន​អ្នក​ផ្សេង​ណា​នៅ​ជាមួយ​ទៀត​ឡើយ ហើយ​ក្រោយមក​សង្ស័យ​ថា ខណៈ​ពេល​ដែល​កូនប្រុស​ដេក​លក់ គេ​ក៏​បាន​ចង​.​ក​សម្លាប់​ខ្លួន ដោយ​គ្មាន​នរណា​ម្នាក់​បានដឹង​នោះ​ឡើយ ។ លុះដល់​វេលា​ម៉ោង​០៦​ព្រឹក គាត់​ដែល​ជា​បង បានឮ​មាត់​កូនប្រុស​របស់​គេ​យំ និង​ស្រែក​យ៉ាង​ខ្លាំង​ៗ ថា​ប៉ា​ខ្ញុំ​ចង​.​ក​ស្លាប់​ហើយ គាត់​ក៏​បាន​ទៅ​មើលឃើញ​ប្អូនប្រុស​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ហើយ​ក៏​ជា​រឿង​ដែល​កើតឡើង​គួរ​ឲ្យ​សោកស្ដាយ​បំផុត​សម្រាប់​រូប​គាត់ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​មាន​ហេតុ​ការ​ណ៏​បែប​នេះ​កើតឡើង កម្លាំង​នគរបាល​បច្ចេកទេស​ស្រុក សហការ​ណ៏​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក ដោយ​មានការ​ចូលរួម​ពី​លោកគ្រូ​ពេទ្យ លោក​មេ​ភូមិ ក្រុមប្រឹក្សា​ឃុំ និង​នគ​បាល​ប៉ុស្តិ៍ បាន​ធ្វើការ​ពិនិត្យ ហើយ​លទ្ធផល​បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួនឯង ប្រាកដ​មែន បន្ទាប់​មក​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ