ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​ស៊ូ​ជី លុប​ចោល ព្រោះ​រឿង​ពួក​រ៉ូ​ហ៊ីង​យ៉ា

6 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ដែល​រង​ការ​រិះគន់​ចំពោះ​​អំពើ​ហិង្សា​ដែល​បង្ខំ​ឱ្យ​ពួក​រ៉ូ​ហ៊ីង​យ៉ា​ជាង​៣៧០.០០០​នាក់ ហើយ​រត់​ភៀសខ្លួន​ទៅ​កាន់​បង់​ក្លា​ដែ​ស នឹង​ពុំ​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត អ​.​ស​.​ប ដែល​បើក​ធ្វើ​ចាប់ពី​ថ្ងៃ​អង្គារ ទី​១២…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ដែល​រង​ការ​រិះគន់​ចំពោះ​​អំពើ​ហិង្សា​ដែល​បង្ខំ​ឱ្យ​ពួក​រ៉ូ​ហ៊ីង​យ៉ា​ជាង​៣៧០.០០០​នាក់ ហើយ​រត់​ភៀសខ្លួន​ទៅ​កាន់​បង់​ក្លា​ដែ​ស នឹង​ពុំ​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត អ​.​ស​.​ប ដែល​បើក​ធ្វើ​ចាប់ពី​ថ្ងៃ​អង្គារ ទី​១២ កញ្ញា ទៅ នៅ​ក្រុង​ញូ​វ​យ៉​ក​ឡើយ ។

ការ​បង្ក្រាប​យ៉ាង​សាហាវ​របស់​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ​រ៉ា​ឃី​ន​ញ៉ាំង​ឱ្យ​មានការ​រិះគន់​របស់​សហគមន៍​អន្តរជាតិ ពិសេស​របស់​សហរដ្ឋ​អា​មេ​រិ​ក ។ អ្នក​ធ្វើ​អត្ថាធិប្បាយ​មួយ​ចំនួន​រហូត​ដល់​ស្នើ​ឱ្យ​ដកហូត​ពានរង្វាន់​ណូបែល​សន្តិភាព​ដែល​ផ្តល់​ឱ្យ​អតីត​មេដឹកនាំ​ប្រឆាំង​របប​យោធា​រូប​នេះ​កាលពី​ឆ្នាំ​១៩៩១​ទៀត​ផង ។

កាលពី​ឆ្នាំទៅ​មិ​ញ ក្នុង​សុន្ទរកថា​ដំបូង​របស់​លោកស្រី​នៅ​មហាសន្និបាត អ​.​ស​.​ប ក្នុង​នាម​លោកស្រី​ជា​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា លោកស្រី​ស៊ូ​ជី បានការ​ពារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋា​ភិបាល​លោកស្រី ដើម្បី​ដោះស្រាយ​វិបត្តិ​ទាក់ទិន​នឹង​ជនជាតិភាគតិច​អ៊ិ​ស្លា​ម​រ៉ូ​ហ៊ីង​យ៉ា ។

ឆ្នាំ​នេះ​អ្នកនាំពាក្យ​ម្នាក់​របស់​គណបក្ស​លោកស្រី​ប្រកាស​ថា លោកស្រី​នឹង​ពុំ​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត អ​.​ស​.​ប ឡើយ ហើយ​អ្នកនាំពាក្យ​រូប​នេះ​ក៏​មិន​បាន​ពន្យល់​ពី​ហេតុផល​ដែរ តែ​ថ្លែងប្រាប់​រ៉​យ​ទ័​រថា លោកស្រី​ស៊ូ​ជី ពុំ​ខ្លាច​ចំពោះ​ការ​រិះគន់ ឬ​ក៏​ប្រឈម​មុខ​នឹង​បញ្ហា​នានា​ឡើយ នោះ​ប្រហែល​មក​ពី​លោកស្រី​មាន​កិច្ចការ​បន្ទាន់​ទាំងឡាយ​ដែល​ត្រូវ​ធ្វើ ។

ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប គ្រោង​បើក​កិច្ចប្រជុំ​សម្ងាត់​មួយ​នា​ថ្ងៃ​ទី​១៣ កញ្ញា លើ​សំណុំ​រឿង​មី​យ៉ា​ន់​ម៉ា​តាម​សំណើ​របស់​អង់គ្លេស និង​ស៊ុ​យ​អែ​ត ។ ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ អ​.​ស​.​ប លោក MATTHEW RYCROFT សង្ឃឹមថា នឹង​មាន​សេចក្តីថ្លែងការណ៍​ជា​សាធា​រណៈ​មួយ​ក្រោយ​កិច្ចប្រជុំ​នេះ ។

អង្គការសិទ្ធិមនុស្ស HUMAN RIGHTS WATCH និង AMNESTY INTERNATIONAL កាលពី​ថ្ងៃ​ទី​១២ កញ្ញា បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​គ្មាន​ប្រតិកម្ម​របស់​ក្រុម​ប្រឹក្សាសន្តិសុខ អ​.​ស​.​ប លើ​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា ខណៈ​ពួក​រ៉ូ​ហ៊ីង​យ៉ា​ជិត​កន្លះ​លាន​នាក់​ហើយ​រត់​ភៀសខ្លួន​ទៅ​កាន់​បង់​ក្លា​ដែ​ស ។ អង្គការ​មនុស្សធម៌​មួយ​ចំនួន​ដែល​មាន​វត្តមាន​ពុំ​អាច​ផ្តល់​ទឹក​ស្អាត​ដល់​គ្រប់​គ្នា ហើយ​លក្ខខណ្ឌ​អនាម័យ​នាំ​ឱ្យ​ខ្លាច​ចំពោះ​ការ​លេច​ចេញ​ជំងឺឆ្លង​នានា ពិសេស​ជំងឺ​អាសន្នរោគ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ