ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ពាក្យ​សម្ដី​ទាញ​កាំបិត​កា.ប់​កញ្ចឹងក

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង​ចំណោម​បក្ខពួក​៧​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន បន្ទាប់​ពី​ក្រុម​ជន​ទាំងនេះ​បាន​ធ្វើ​សកម្មភាព ប្រើ​អំពើ​ហិង្សា​កាប់​បុរស​ម្នាក់​ចំ​កញ្ចឹងក នៅ​វត្ត​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង​ចំណោម​បក្ខពួក​៧​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន បន្ទាប់​ពី​ក្រុម​ជន​ទាំងនេះ​បាន​ធ្វើ​សកម្មភាព ប្រើ​អំពើ​ហិង្សា​កាប់​បុរស​ម្នាក់​ចំ​កញ្ចឹងក នៅ​វត្ត​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ នៅ​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ នេះ ។
តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​ត្រង់​ចំណុច​ទីតាំង​ខា​លើ មាន​ករណី​ហិង្សា​មួយ​កើតឡើង បង្ក​ឡើង​ដោយ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៧​នាក់ បន្ទាប់​ពី​កើតហេតុ សមត្ត​កិច្ច​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ មាន​ទី​១.​បុត្រ ធី ភេទ​ប្រុស មុខរបរ​កម្មករ​ហ្គា​ស ទី​២.​ណាត ជីវ៉ា ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ និង​ទី​៣.​ហឺយ គឹ​ម​ហេង ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំង​បី​មាន​ទីលំនៅ នៅ​ភូមិ​សំរុង​លើ ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ។

ឬ​ឯប​ក្យ​ពួក​៤​នាក់​ទៀត ដែល​ត្រូវ​បាន​ស្គាល់​អត្ត​ស​ញ្ណា​ណ​ខ្លះ​ហើយ​នោះ បាន​រត់គេច​ខ្លួន ។ ក្រុម​ជន​ខាងលើ​បាន​ប្រើ​កាំបិត​កាប់​ទៅ​លើ​ឈ្មោះ ធឹ​ម អី​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាងដែក មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ត្រូវ​ចំ​កញ្ចឹងក ប្រវែង​៦​សង់ទីម៉ែត្រ ដោយសារ​ទំនាស់​ពា​ក្យ​សម្ដី​គ្នា បន្ទាប់​ពី​បង្ក្រាប​សមត្ថកិច្ច​ដកហូត​បាន អាវុធ​ស្នប់​១​ដើម​, កាំបិត​ចំនួន​១, ដំបង​ដែក​ចំនួន​១, ដាវ​សា​មូ​រ៉ៃ​ចំនួន​១, ជនសង្ស័យ និង​វត្ថុ​តាង​យក​ទៅ​កាន់​អធិការដ្ឋាន​ស្រុក​ព្រៃ​នប់ ចាត់កា​រតាម​នីតិវិធី ៕ ឯ​ជន​ដែល​គេចខ្លួន សមត្ថកិច្ច​កំពុងធ្វើការ​ប្រមាញ់​ជា​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ