គ្រាន់តែ​រក្សា​រឿង​សម្ងាត់ក៏​​ប៉ះពាល់​សុខភាពមិន​ធម្មតាដែរ


ការ​សិក្សា​ថ្មី​មួយ​អះអាង​ថា ការ​រក្សា​រឿង​សម្ងាត់​អាច​បំផ្លាញ​សុខភាព ដោយសារ​តែ​ការ​ដាក់​ទោស​ក្នុង​ចិត្ត​ជំរុញ​ភាព​តានតឹង ដែល​បណ្តាល​ឱ្យ​មាន​បញ្ហា​ក្នុង​ការ​គេង ស្នាម​ជ្រីវ​ជ្រួញ និង​ជំងឺ​ផ្សេង​ៗ ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា មនុស្ស​ប្រហែល​៩៥% រក្សា​រឿង​សម្ងាត់​ជា​មធ្យម​ចំនួន​១៣ នៅ​ពេល​មួយ​ដែល​មានរឿង​សម្ងាត់​៥ ពួក​គេ​មិន​ដែល​និយាយ​ចេញ​ទាល់តែ​សោះ ។

លោក​វេជ្ជបណ្ឌិត Michael Slepian ដែល​ជា​អ្នកនិពន្ធ​ដឹកនាំ​ការ​សិក្សា​នេះ​បាន​សន្និដ្ឋាន​ថា ភាព​ញឹកញាប់​នៃ​ការ​គិត​អំពី​រឿង​សម្ងាត់ ដោយ​មិន​បាន​លាក់​ពួក​វា​ជា​មូលហេតុ​ចម្បង​​នៃ​ការ​កើនឡើង​ភាព​តានតឹង ។ លោក​ធ្លាប់​គិត​ថា​ទម្ងន់​នៃ​រឿង​សម្ងាត់ ឬ​ភាព​អាក្រក់​នៃ​ការ​សម្ងាត់​ស្មើ​ទៅ​នឹង​សុខភាព​ផ្លូវចិត្ត​ដែល​មាន​កម្រិត​ទាប ។

ទោះ​យ៉ាងណា​ក្តី នៅ​ក្នុង​ការ​សិក្សា​ថ្មី​របស់​លោក​បាន​រក​ឃើញ​ថា​បរិមាណ​នៃ​ពេលវេលា​ដែល​អ្នក​គិត​អំពី​រឿង​សម្ងាត់​នាំ​ឱ្យ​កើត​មាន​បញ្ហា​ទាំងនេះ ។

ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា រឿង​សម្ងាត់​ដែល​ត្រូវ​បាន​រក្សា​ទុក​ញឹកញាប់​បំផុត​គឺ​អារម្មណ៍​​រវើរវាយ​ខាង​ផ្លូវភេទ​ជាមួយ​អ្នក​ដែល​មិន​មាន​ជា​ដៃគូ ឬ​ពាក់ព័ន្ធ​ផ្លូវភេទ​ជាមួយ​អ្នក​​ដែល​មិនមែន​ជា​ដៃគូ​របស់​បុគ្គល​នោះ ។

រឿង​សម្ងាត់​ទូទៅ​ផ្សេង​ទៀត​គឺ​បញ្ហា​ផ្លូវភេទ ការ​មើលងាយ​ខ្លួនឯង ហិរញ្ញវត្ថុ បញ្ហា​ការងារ ការ​ញៀន និង​ការ​រំលូតកូន​។

គំនិត​មិន​ជាក់លាក់​ទាំងនេះ​អាច​បង្ក​ឱ្យ​អ៊័​រ​ម៉ូ​ន​ស្ត្រេ​ស​ដូច​ជា​អ៊័​រ​ម៉ូ​ន​cortisol កើនឡើង​ខ្ពស់​។ កម្រិត​អ៊័​រ​ម៉ូ​ន cortisol ខ្ពស់​អាច​នាំ​ឱ្យ​មាន​បញ្ហា​ពោះវៀន សម្ពាធ​ឈាម​ឡើង​ខ្ពស់ បញ្ហា​ការ​រំលាយ​អាហារ ស្បែក​ឆាប់​ចាស់ និង​ប្រព័ន្ធ​ភាព​សុំា​ខ្សោយ ៕

សុខភាព

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ