ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង្អៀត​ព​ន្ឋ​នាគារ​រក​កន្លែង​ដាក់​លែង​បាន​ព្រោះ​អ្នកទោស​ច្រើន​ពេក

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​កំណើន​អ្នកទោស​បាន​កើនឡើង​ធ្វើ​ឱ្យ​ចង្អៀត​ព​ន្ឋ​នាគារ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ មន្ត្រី​ព​ន្ឋ​នាគារ​ខេត្តកំពង់ឆ្នាំង និង​អគ្គនាយកដ្ឋាន​ព​ន្ឋ​នាគារ ក្រសួង​មហា​​​​ផ្ទៃ បាន​រៀបចំ បញ្ជូន​អ្នកទោស​ក្នុង​ព​ន្ឋ​នាគារ​ខេត្តកំពង់ឆ្នាំង​ចំនួន​៩០​នាក់​ទៅ​កាន់​ព​ន្ឋ​នា​គារ…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​កំណើន​អ្នកទោស​បាន​កើនឡើង​ធ្វើ​ឱ្យ​ចង្អៀត​ព​ន្ឋ​នាគារ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ មន្ត្រី​ព​ន្ឋ​នាគារ​ខេត្តកំពង់ឆ្នាំង និង​អគ្គនាយកដ្ឋាន​ព​ន្ឋ​នាគារ ក្រសួង​មហា​​​​ផ្ទៃ បាន​រៀបចំ បញ្ជូន​អ្នកទោស​ក្នុង​ព​ន្ឋ​នាគារ​ខេត្តកំពង់ឆ្នាំង​ចំនួន​៩០​នាក់​ទៅ​កាន់​ព​ន្ឋ​នា​គារ និង​មណ្ឌល​កែប្រែ​ខេត្តពោធិ៍សាត់​ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​របស់​អ្នកទោស​ឱ្យ​មាន​ភាព​ទូរ​​លាយ ។

លោក ពៅ វុ​ទ្ឋី ប្រធាន​ព​ន្ឋ​នាគារ​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ដោយសារ​តែ​មាន​កំណើន​អ្នកទោស​បាន​កើនឡើង​ច្រើន​រហូត​ដល់​បច្ចុប្បន្ន​នេះ​មាន​ចំនួន​ដល់​ទៅ​៧៤០​នាក់​បាន​ធ្វើ​ឱ្យ​ចង្អៀត​ក្នុង​ព​ន្ឋ​នាគារ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​រូប​លោក​បាន​ធ្វើ​សំណើរ​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​សុំ​ផ្ទេរ​អ្នកទោស​មួយ​ចំនួន​ចេញពី​ព​ន្ឋ​គារ​ខេត្តកំពង់ឆ្នាំង​ទៅ​កាន់​ព​ន្ឋ​នាគារ​ខេត្ត​ផ្សេង ។

 

ជា​លទ្ធផល​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​សម្រេច​ឱ្យ​ផ្ទេ​អ្នកទោស​ចំនួន​៩០​នាក់​ទៅ​កាន់​ពន្ធនាគារ​ខេត្តពោធិ៍សាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ