ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ…មិនគួរទេ អង្គុយបោកខោអាវជាមួយ​គ្នាសោះ​

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា ​បុរស​ម្នាក់​​​លង់ទឹក​ស្លាប់ ស្ថិត​ត្រង់​​ចំណុចភូមិចតុទិស ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល …

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា ​បុរស​ម្នាក់​​​លង់ទឹក​ស្លាប់ ស្ថិត​ត្រង់​​ចំណុចភូមិចតុទិស ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល  ។

សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះ​ខាងលើ​ ឈ្មោះ សាំង គង់ អាយុ​៣៣​ឆ្នាំ ជា​​កសិករ មាន​ទីលំនៅ​​ក្នុង​ភូមិ​-ឃុំ​កើតហេតុ ។ បើតាម​​​សាក្សី​ដែលជា​​ភរិយា​ជន​រង​គ្រោះ​​ឱ្យ​​​ដឹង​​ថា មុន​កើតហេតុ​ គាត់​​នឹង​​ប្តី​​បាន​នាំ​គ្នា​​យក​ខោអាវ​ទៅ​បោក​នៅ​ចំណុច​មាត់​ស្រះ​ក្នុង​វត្ត​ចតុ​ទិស ។ លុះពេល​បោក​ខោអាវ​រួច​ ប្តី​គាត់​​បាន​ចុះ​ទៅ​ដងទឹក​​ងូត ពេល​នោះ​ស្រាប់តែ​គាត់
​​មាន​អាកា​រៈ​​មិន​ស្រួល​បាន​ប្រកាច់​ធ្លាក់​ចូល​ក្នុង​ស្រះ​ទឹក ឃើញ​ដូច្នេះ​គាត់​ស្ទុះ​ទៅ​ជួយ ប៉ុន្តែ​​គាត់​​លិច​​ក្នុងទឹក​​​បាត់ទៅហើយ ។

ប្រភពបន្តថា បន្ទាប់​មក​គាត់ ​និងអ្នក​ជិតខាង​ ​នាំ​គ្នា​ចុះ​រាវរក​ដែរ ​តែ​រក​មិនឃើញទេ ។លុះ​ដល់​វេលា​ម៉ោង០​២ ​និង​៤៥​រសៀល​ថ្ងៃ​ដដែល បាន​រាវ​ប្រទះ​ឃើញ​សាក​សព​នៅ​ក្បែរ​
គ​ម្ពោ​ធ​ព្រៃ​មាត់​ស្រះ ទើបបាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្តង ។

អត្ថបទសរសេរ ដោយ