ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​អាសន្ន​ព្យុះ​ទី​ហ្វុ​ង TALIM

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ មជ្ឈមណ្ឌល​ឧតុនិយម​ជាតិចិន CMN កាលពី​ថ្ងៃ​ទី​១២ កញ្ញា បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ទឹកក្រូច​ចំពោះ​ខ្យល់ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ TALIM ជា​ព្យុះ​ទី​៨​ប្រចាំឆ្នាំ ។…

ប្រទេស​ចិន ៖ មជ្ឈមណ្ឌល​ឧតុនិយម​ជាតិចិន CMN កាលពី​ថ្ងៃ​ទី​១២ កញ្ញា បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ទឹកក្រូច​ចំពោះ​ខ្យល់ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ TALIM ជា​ព្យុះ​ទី​៨​ប្រចាំឆ្នាំ ។

ក្នុង​សេចក្តី​ប្រកាស​មួយ CMN គូសបញ្ជាក់​ថា ថ្ងៃ​ទី​១២ កញ្ញា វេលា​ម៉ោង​១៧​ម៉ោង​ក្នុង​ស្រុក ភ្នែក​របស់​ព្យុះ TALIM ស្ថិត​នៅ​ពីលើ​ភាគ​ពាយ័ព្យ​នៃ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ចម្ងាយ​១.០៥០​គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​ក្រុង ZHOUSHAN ខេត្ត ZHEJIANG ដោយ​មាន​កម្លាំង​ខ្យល់​ក្នុង​ល្បឿន​៣៨​ម៉ែត្រ​ក្នុង​មួយ​វិនាទី ។ យោង​តាម​ការ​ព្យាករណ៍​របស់ CMN ព្យុះ​នេះ​ត្រូវ​បោកបក់​ឆ្ពោះទៅ​ទិសពាយ័ព្យ ហើយ​មក​ដល់​ដែនដី​ខេត្ត ZHEJIANG ចន្លោះ​យប់​ថ្ងៃ​ទី​១៤ កញ្ញា និង​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ។ ថ្ងៃ​ទី​១២ មក​ថ្ងៃ​ទី​១៣ កញ្ញា ព្យុះ TALIM មាន​ខ្យល់​បោកបក់​ខ្លាំង​នៅ​ភាគ​ខាងជើង​នៃ​សមុទ្រ​ចិន​ខាងកើត ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ឆ្នេរ​សមុទ្រ​ខាងកើត​នៃ​កោះ​តៃវ៉ាន់ ព្រមទាំង​ផ្នែក​មួយ​ចំនួន​នៃ​សមុទ្រ​ចិន​ខាងត្បូង ។

CMN ក៏​ព្រមាន​ផង​ដែរ​ពី​ព្យុះ​ទី​១៩​ប្រចាំឆ្នាំ​ដែល​នៅ​ពុំ​ទាន់​មានឈ្មោះ​នៅឡើយ ខណៈ​នា​រសៀល​ថ្ងៃ​ទី​១២ កញ្ញា វា​ស្ថិត​នៅ​ពីលើ​សមុទ្រ​ចម្ងាយ​១.១៣០​គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​ក្រុង WENCHANG ខេត្ត​ហៃ​ណា​ន់ ហើយ​បោកបក់​ឆ្ពោះទៅ​ទិសពាយ័ព្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ