ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជធានី ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពិធី​បង្សុកូល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ បាន​អះអាង​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ធ្វើ​ពិធី​បង្សុកូល នៅ​មុខ​អតីត​រដ្ឋសភា បំពាន​បំរាម​របស់​អាជ្ញាធរ​ទៀត​នោះ ប្រធាន​ស្តីទី​គណៈកម្មាធិកា​ប្រតិបត្តិ​រាជធានី​ភ្នំពេញ របស់​គណបក្ស​សង្គ្រោះ​ជាតិ…

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ បាន​អះអាង​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ធ្វើ​ពិធី​បង្សុកូល នៅ​មុខ​អតីត​រដ្ឋសភា បំពាន​បំរាម​របស់​អាជ្ញាធរ​ទៀត​នោះ ប្រធាន​ស្តីទី​គណៈកម្មាធិកា​ប្រតិបត្តិ​រាជធានី​ភ្នំពេញ របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ។

នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧​នេះ សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រៀបចំ​ពិធី​បង្សុកូល នៅ​បរិវេណ​មុខ​អតីត​រដ្ឋសភា នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ ទេ ដោយ​បង្វែរ​ឱ្យ​គណបក្ស​នេះ រៀបចំ​ពិធី​ខាងលើ​នៅ​តាម​វត្ត​អារាម​វិញ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ ។

ក្នុង​លិខិត​មួយ​របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ផ្ញើ​ជូន​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ។ នៅ​ក្នុង​លិខិត​របស់ លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ក្នុង​ករណី​នៅ​តែ​មានការ​ជួបជុំ នៅ​ទីតាំង​ខាងលើ ដោយ​គ្មាន​ការ​អនុញ្ញាត​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​មានការ​ប៉ះទង្គិច​ណាមួយ​កើតឡើង​នោះ ប្រធាន​ស្តីទី​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ។

គួរ​បញ្ជាក់​ថា ៖ កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ ប្រធាន​ស្តីទី​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី​ភ្នំពេញ របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ស ឡុ​ង​ដេ​ត បាន​សរសេរ​លិខិតស្នើ​ទៅ​កាន់ អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ទីតាំង​បរិវេណ​ចេតិយ​ខាង​មុខ​អតីត​រដ្ឋសភា​ចាស់ (​មុខ​តុលាការ​កំពូល​) ដើម្បី​សង់រោង​ចំនួន​៦​ប្រឡោះ ប្រារ​ព្វ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ដល់​បាតុករ​ដែល​បាន​ស្លាប់​នៅ​មុខ​រដ្ឋសភា​ចាស់ កាលពី​បាតុកម្ម​ឆ្នាំ​១៩៩៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ