ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ដាក់​ពង្រាយ​កម្លាំង​មិន​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង​ធ្វើ​…

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ក្រុម​សមត្ថកិច្ច​រួម​នឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ​ជា​ច្រើន​រូប​ត្រូវ​​បាន​ដាក់​ពង្រាយ​ជា​ច្រើន​កន្លែង​នៅ​សួនច្បារ​វត្ត​បុ​ទុម​វ​ត្តី នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែកញ្ញា ដើម្បី​រារាំង​ក្រុម​សមាជិក​សភា​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​បំណង​ប្រារព្ធ​ពិធី​រាប់​បាត្រ​នៅ​មុខ​អតីត​មន្ទី​ររដ្ឋសភា​ចាស់ ក្បែរ​តុលាការ​កំពូល ។​…

​រាជធានី​ភ្នំពេញ​៖ ក្រុម​សមត្ថកិច្ច​រួម​នឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ​ជា​ច្រើន​រូប​ត្រូវ​​បាន​ដាក់​ពង្រាយ​ជា​ច្រើន​កន្លែង​នៅ​សួនច្បារ​វត្ត​បុ​ទុម​វ​ត្តី នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែកញ្ញា ដើម្បី​រារាំង​ក្រុម​សមាជិក​សភា​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​បំណង​ប្រារព្ធ​ពិធី​រាប់​បាត្រ​នៅ​មុខ​អតីត​មន្ទី​ររដ្ឋសភា​ចាស់ ក្បែរ​តុលាការ​កំពូល ។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ​ឆ្នាំ​២០១៧​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ប្រារព្ធ​ពិធីរាប់បាត្រ និង​បង្សុ​កូល​ឧ​ទ្ធិ​ស កុសល​ជូន​ដូង​វិញ្ញាណក្ខន្ធ​វិ​រ​បាតុករ ដែល​បាន​បាត់បង​ជីវ​តិ​ដោយសារ​សភាព​​ការ​គប់​គ្រាប់បែក​នៅ​មុន​អតីត​មន្ទី​រ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ​ឆ្នាំ​១៩៩៧ ប៉ុន្តែ​​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​នោះ​ទេ ហើយ​ស្នើ​បក្ស​ប្រឆាំង​ធ្វើ​ពិធី​នៅ​វត្ត​អារាម​​វិញ​។​

​សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ពង្រាយ​ជា​ច្រើន​កន្លែង ដើម្បី​រារាំង​ដល់​អ្នក​ដែល​ចូលរួម​ក្នុង​ពិធី​រាប់​បាត្រ​នោះ រួម​ទាំង​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​។​ មិន​ត្រឹមតែ​អ្នក​ដែល​​មាន​បំណង​ចូលរួម​នោះ​ទេ  ​សូ​ម្បី​តែ​អ្នក​សារព័ត៌មាន​ដែល​រង​ចាំ​ផ្តិតរូប ​និង​សកម្ម​ភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​ឈរ​នៅ​ក្បែរ​ចេតីយ​​​ដែល​ត​ម្ក​ល់​ធាតុ អ្នក​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គប់​គ្រាប់​បែក​នោះ​ដែរ ។​

​យោង​តាម​លិខិត​របស់​លោក​​ ឃួ​ង ​ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​​លើក​ឡើង​ថា សំណើសុំ​អនុញ្ញាត​ប្រារ​ព្ធ​ពិធីបង្សុកូល​នៅ​បរិ​វេន​ចេ​តី​យ ខាង​មុខ​អតីត​​មន្ទី​រដ្ឋសភា របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អនុញ្ញាត​នោះ​ទេ ។​

​លោក​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៧ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​អនុញ្ញាត ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រារព្ធ​ពិធី​បង្សុកូល​ឧ​ទ្ធិ​កុសល​ជូន​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់​បង់​​ជីវិត​កាលពី​ថ្ងៃ​ទី​៣០ ​ខែមីនា ឆ្នាំ​១៩៩៧ នៅ​បរិវេណ​ចេ​តី​យ​មុខ​អតីត​មន្ទី​ររដ្ឋសភា​ម្តង​រួច​​មក​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ