ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CIMIF & CTG គឺជា​ព្រឹត្តិការណ៍​ឧស្សាហកម្ម​ដ៏​ធំ​ប្រចាំឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​តាំងពិព័រណ៍ អំពី​ឧស្សាហកម្ម​គ្រឿងយន្ដ​កម្ពុជា​អន្ដរជាតិ (CIMIF) និង​​ឧស្សាហកម្ម​សម្លៀក​បំពាក់ & វាយនភ័ណ្ឌ​កម្ពុជា​អន្ដរជាតិ (CTG) នឹង​ប្រារព្ធ​ធ្វើ​ឡើង​ដំណាល​គ្នា​ចាប់ពី​ថ្ងៃ​ទី ២៥…

រាជធានី​ភ្នំពេញ​៖ ការ​តាំងពិព័រណ៍ អំពី​ឧស្សាហកម្ម​គ្រឿងយន្ដ​កម្ពុជា​អន្ដរជាតិ (CIMIF) និង​​ឧស្សាហកម្ម​សម្លៀក​បំពាក់ & វាយនភ័ណ្ឌ​កម្ពុជា​អន្ដរជាតិ (CTG) នឹង​ប្រារព្ធ​ធ្វើ​ឡើង​ដំណាល​គ្នា​ចាប់ពី​ថ្ងៃ​ទី ២៥ ដល់​ថ្ងៃ​ទី ២៨ ខែសីហា នៅ​ក្នុង​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។ ការ​តាំង​បង្ហាញ​ទាំង​ពីរ​នេះ​នឹង​រួម​មាន​អ្នក​តាំង​ពិ​ព័​ណ៍​ចំនួន ១៧៥ ដែល​មក​ពី ១៧ ប្រទេស​និង​តំបន់ ដែល​មាន​ដូច​ជា កម្ពុជា ប៊ុល​ហ្គា​រី ចិន អា​ហ្លឺ​ម៉​ង់ ហុង​កុង ឥណ្ឌា អ៊ី​តា​លី ឥណ្ឌូ​នេ​ស៊ី ជប៉ុន ម៉ា​ឡេ​ស៊ី សាំង​ហ្គា​ពួរ តៃវ៉ាន់ ថៃ ប៉ូ​ឡូញ សហរដ្ឋ​អា​មេ​រិច ទួ​រ​គី និង វៀតណាម ដើម្បី​បង្ហាញ​ពី​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​និង​ដំណោះស្រាយ​ល្អ​ប្រសើរ​នៅ​ស្តង់​ចំនួន 200 ។

ដោយ​មានការ​រៀបចំ​ដោយ​ក្រ​ហ៊ុន Yorkers Trade & Marketing Service Co., Ltd ព្រឹត្តិ​ការណ៍​ដ៏​ធំ​នេះ​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល និង​វិស័យ​ឧស្សាហកម្ម​នៅ​ក្នុង​ប្រទេស​​កម្ពុជា ហើយ​វា​មានការ​សហការ​រៀបចំ​ដោយ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម សភាពាណិជ្ជកម្ម​កម្ពុជា (CCC) សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​ជា​ពិសេស​ត្រូវ​បាន​គាំទ្រ​ជា​ផ្លូវការ​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជ​កម្ម (TPD)​។

ការ​តាំងពិព័រណ៍ ទាំង​ពីរ​គឺជា​វេទិកា​ជំនួញ​ពាណិជ្ជកម្ម​តែ​មួយ​គត់​សម្រាប់​វិស័យ​ឧស្សាហ​កម្ម​សំខាន់​ៗ ជា​ពិសេស​នោះ​គឺ​បាន​រួម​បញ្ចូល​សមាសធាតុ​សំខាន់​ៗ​ទាំងអស់​នៅ​ក្នុង​វិស័យ​​ឧស្សាហកម្ម​ដែល​មាន​ដូច​ជា​៖ ជ័រ​ប្លា​ស្ទិ​ច និង​កៅស៊ូ​, ការ​បោះពុម្ព​, ការ​វេច​ខ្ចប់​, ការ​កែ​ច្នៃ​ម្ហូបអាហារ​, គ្រឿងចក្រ​កសិកម្ម​, ឧបករណ៍ និង​គ្រឿងបន្លាស់​អេ​ឡិច​ត្រូ​និ​ច​, គ្រឿង​បន្លាស់​រថយន្ដ​, វិស្វកម្ម​ថាមពល និង​អគ្គី​ស​នី​, និង​សម្លៀក​បំពាក់ & វាយនភ័ណ្ឌ​។ ជា​មួយ​នឹង​វត្តមាន​អ្នក​តាំងពិព័រណ៍​ដ៏​មាន​សក្ដានុពល​ទាំង​ថ្នាក់​ជាតិ និង​អន្ដរជាតិ​ជា​ច្រើន​ក្រុម​ហ៊ុន អ្នកជំនួញ​និង​អ្នក​ទស្សនា​អាច​រក​ឃើញ​អ្នក​ផ្គត់ផ្គង់​ដ៏​ល្អ​បំផុត​សម្រាប់​ពួក​គេ នូវ​ផលិត​ផល​ដែល​ពួក​គេ​ត្រូវការ​នៅ​ក្នុង​វិស័យ​នេះ​តាម​រយៈ​វេទិកា​ជំនួញ​ពាណិជ្ជកម្ម​មួយ​នេះ​។

អ្វី​ដែល​អស្ចារ្យ​នោះ គឺ​ការ​តាំងពិព័រណ៍​នេះ មានការ​ចូលរួម​ពី​ម៉ាក​យីហោ​ល្បី​ៗ​នៅ​ទូ​ទាំង​ពិភពលោក​។ ក្នុង​ចំណោម​ពិព័រណ៍​គួរ​ឱ្យ​កត់សម្គាល់​នៅ CIMIF ឆ្នាំ​នេះ​គឺ​ក្រុមហ៊ុន RIECKERMANN ដែល​ជា​ក្រុមហ៊ុន​ផលិត​និង​ឯកទេស​ខាង​ការ​បោះពុម្ព​និង​ការ​វេច​ខ្ចប់​គ្រឿង​​​ម៉ាស៊ីន​សម្រាប់​ម្ហូបអាហារ​ឱសថ​និង​គ្រឿង​កែ​សម្ផស្ស ហើយ​ក្រុមហ៊ុន RMA ដែល​​​ជា​អ្នក​ផលិត​នូវ​ផលិតផល​ចម្រុះ​ក្នុង​វិស័យ​រថយន្ត​និង​កសិកម្ម បាន​ត្រៀមខ្លួន​ជា​ស្រេច​​ដើម្បី​បង្ហាញ Forklifts សម្រាប់​ការ​ប្រើប្រាស់​បាន​យ៉ាងច្រើន​, និង​ក្រុមហ៊ុន BALEV ដែល​ជា​ក្រុមហ៊ុន​ប៊ុល​ហ្គា​រី​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​សម្រាប់​ការ​ផលិត​ម៉ាស៊ីន​ត្រជាក់​​ខ្យល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ