Neymar អះអាង​ថា PSG មាន​ប្រៀប​លើ Barcelona ក្នុង​ការ​ឈ្នះ Champions League


តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា Neymar ជឿជាក់​លើ​ក្លឹ​ប​ថ្មី​របស់​ខ្លួន PSG អាច​មានឱកាស​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន Champions League ជាង​ក្លឹ​ប​ចាស់ Barcelona ។

នៅ​ដើមរដូវ​ក្តៅ​នេះ Neymar បាន​បំបែក​កំណត់​ត្រា​ពិភព​បាល់ទាត់​ធ្វើ​ជា​កីឡាករ​ថ្លៃ​ជាងគេ ដែល​ត្រូវ​បាន​ក្លឹ​ប​អ្នកមាន​បារាំង PSG ទិញ​ក្នុង​តម្លៃ ២៦៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

ក្នុង​រដូវ​កាល​ទាំង​៤​របស់ Neymar កន្លង​មក កីឡាករ​ឆ្នើម​មួយ​រូប​នេះ​បាន​ឈ្នះ​ពាន​បាន​៨ នៅ Nou Camp និង Champions League ឆ្នាំ​២០១៥ ។ ប្រុស​សង្ហា​ម្នាក់​នេះ មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា PSG នឹង​មាន​ប្រៀប​ជាង Barcelona ក្នុង​ការ​លើក​ពាន​ដ៏​ធំ​ប្រចាំ​ទ្វីបអឺរ៉ុប Champions League ។

Neymar បាន​និយាយ​ថា ៖ “​មូលហេតុ​ធំ​ក្នុង​ចំណោម​មូលហេតុ​ដទៃ​ទៀត ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មក​លេង​ឲ្យ​ក្លឹ​ប​នេះ គឺ​ដោយសារ​តែ​ខ្ញុំ​ចង់​ជួយ​ក្លឹ​ប​សាង​ប្រវត្តិសាស្ត្រ​ថ្មី ។ Champions League មិន​ត្រឹមតែ​ជា​ពាន​ដែល​យើង​ចង់បាន​នោះ​ទេ តែ​វា​ជា​ពាន​ដ៏​សំខាន់​បំផុត ។ បំណងប្រាថ្នា​នៅ​ក្នុង​រដូវ​កាល​នេះ គឺ​យើង​ត្រូវ​តែ​ព្យាយាម​ដើម្បី​ឈ្នះ​វា ដែល​ជា​អ្វី PSG មាន​ស្រាប់ ។ ខ្ញុំ​ជឿ​ថា ពួក​យើង​នឹង​អាច​លើក​ពាន​នេះ​បាន​” ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ