ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi សាក់​ស្នាម​បបូរមាត់​របស់​ប្រពន្ធ​នៅ​នឹង​ក្រលៀន

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​ប្រចាំ​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona បុរស​សម្បូរ​ស្នេហ៍ Lionel Messi ទើបតែ​សាក​រូប​ស្នាម​បបូរមាត់​ប្រពន្ធ​នៅ​ក្រលៀន ។…

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​ប្រចាំ​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona បុរស​សម្បូរ​ស្នេហ៍ Lionel Messi ទើបតែ​សាក​រូប​ស្នាម​បបូរមាត់​ប្រពន្ធ​នៅ​ក្រលៀន ។

ស្នាម​សាក់​ថ្មី​នៅ​ក្រលៀន​នេះ គឺ​តំណាង​ឲ្យ​បបូរមាត់​របស់ Antonella Rocuzzo ដែល​ជា​ប្រពន្ធ ដែល​ទើប​រៀប​ការ​ហើយ​ថ្មីថ្មោង កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ ។

ការ​សាក់​ឲ្យ​ជាប់​នូវ​ស្នាម​បបូរមាត់​ប្រពន្ធ គឺ​ហាក់បីដូចជា Messi តែងតែ​យក​ស្នាម​ថើប​របស់​ប្រពន្ធ​ទៅ​ជាប់​ខ្លួន​ជា​និច្ច ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្នាម​សាក់​ថ្មី​នេះ ត្រូវ​បាន​គេ​ឃើញ​លៀន​ចេញ​តិច​ៗ នៅ​លើ​រូបថត​មួយ​សន្លឹក​ដែល Messi បាន​បង្ហោះ​ចូល​ក្នុង​បណ្តាញ​សង្គម ដែល​រូប​លោក​ឈរ​ដោះ​អាវ​ជិត​ប្រពន្ធ​នៅ​អាង​ហែល​ទឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ