ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Conor McGregor សប្បាយ​ចាយ​លុយ​ក្រោយ​វ៉ៃ​ចាញ់ Floyd

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់​ក្នុង​ទ្រុង Conor McGregor បាន​ទៅ​ជះ​លុយ​ដើរ​លេង​ហ៊ឺហារ​នៅ​កោះ Ibiza ក្រោយ​ពី​បាន​លុយ​ពី​ការ​ប្រកួត​ជាមួយ​និង…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់​ក្នុង​ទ្រុង Conor McGregor បាន​ទៅ​ជះ​លុយ​ដើរ​លេង​ហ៊ឺហារ​នៅ​កោះ Ibiza ក្រោយ​ពី​បាន​លុយ​ពី​ការ​ប្រកួត​ជាមួយ​និង Floyd Mayweather ។

កីឡាករ​មិន​បាន​ឈ្នះ​ការ​ប្រកួត​ចុង​ក្រោយ​រូប​នេះ ទៅ​កោះ Ibiza ដើម្បី​ចូលរួម​ពិធី​មង្គលការ​របស់​មិត្តភក្តិ ។ រូបគេ​ក៏​បាន​បន្ត​ដើរ​លេង​មួយ​តង់​ទៀត ដោយ​ជួល​ផ្ទះ​វីឡា​នៅ​លើ​កោះ​ដើម្បី​ស្នាក់​នៅ ។

គេ​ឃើញ Conor ហាក់បីដូចជា​មិន​ខ្វល់ខ្វាយ​ពី​ការ​ចាញ់​ឈ្នះ​ទៀត​នោះ​ទេ ។ មើលទៅ​ប្រហែលជា​គេ​ភ្លេច​ពី​លទ្ធផល​ប្រកួត​ចុង​ក្រោយ​នេះ​ហើយ ។ អ្វី​ដែល​គេ​គិតដល់​គឺ​មាន​តែ​លុយ​១០០​លាន​ផោន ដែល​បាន​មក​ពី​ការ​ប្រកួត ហើយនឹង​ការ​ដើរ​លេង​កម្សាន្ត ។

គ្រូបង្ហាត់​របស់ Conor បង្ហើប​ថា Conor នឹង​មិន​ប្រកួត​ទៀត​ទេ ទាល់តែ​ផុត​ឆ្នាំ​នេះ ។ អនាគត​ដៃគូ​ប្រកួត​ប្រហែលជា​គូ​សងសឹក Nate Diaz ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ