ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីប ម៉ុង លែ​ន បន្ត​យកចិត្តទុកដាក់​ចំពោះ​អតិថិជន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន បន្ត​យកចិត្តទុកដាក់​ចំពោះ​អតិថិជន តាម​រយៈ​ការ​​រៀប ចំ​កម្មវិធី​ភ្ជាប់​ទំនាក់ទំនង កាលពី​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន បន្ត​យកចិត្តទុកដាក់​ចំពោះ​អតិថិជន តាម​រយៈ​ការ​​រៀប ចំ​កម្មវិធី​ភ្ជាប់​ទំនាក់ទំនង កាលពី​ថ្ងៃ​ទី ០៨ ខែកញ្ញា ឆ្នាំ​២០១៧ ដើម្បី​លើកទឹកចិត្ត និង​បង្កើន​ភាព​ជិត​ស្និទ្ធ​ជាមួយ​អតិថិជន​។

លោក​ឧកញ៉ា លាង ឃុន ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន​ជីប ម៉ុង លែ​ន បាន​លើក​ឡើង​ថា «​ទោះបីជា​យើង​បាន​ប្រគល់​ផ្ទះ​ជូន​អតិថិជន​ហើយ​ក៏​ដោយ ក៏​យើង​នៅ​តែ​បន្ត​នៅ​ជិត​អតិថិជន និង​បំពេញតម្រូវការ​ជូន​អតិថិជន​ជា​និច្ច​»​។

លោក​ឧកញ៉ា​បាន​បន្ត​ថា «​ក្រៅពី​ភ្ជាប់​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន និង​អតិថិជន កម្មវិធី​នេះ​ក៏​ផ្តល់​ឱកាស​ឲ្យ​ម្ចាស់​គេហដ្ឋាន​ក្នុង​គម្រោង​ដឹ ផាក លែ​ន សែន សុខ បាន​ស្គាល់គ្នា និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​ផង​ដែរ ពីព្រោះ​ពួក​គាត់​នឹង​ក្លាយជា​អ្នក​ជិតខាង​គ្នា​ក្នុង​ពេល​ឆាប់​ៗ​នេះ​»​។

លោក​ឧកញ៉ា​បាន​លើក​ឡើង​ទៀត​ថា «​ជីប ម៉ុង លែ​ន​មិនមែន​សាងសង​ត្រឹមតែ​គេហដ្ឋាន ដែល​មានគុណ​ភាព​ខ្ពស់​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​សាងសង​សហគមន៍​មួយ ដែល​ប្រកប​ដោយ​ភាព​កក់ក្តៅ ភាព​ស្និត​ស្នាល និង​ផាសុកភាព​ក្នុង​ការ​រស់នៅ​ផង​ដែរ​»​។

ទាក់ទង​នឹង​គុណភាព​សំណង់ លោក​ឧកញ៉ា លាង ម៉េ​ង អគ្គនាយក​ជីប ម៉ុង គ្រុប បាន​លើក​ឡើង​ថា «​យើង​សាងសង់​ផ្ទះ​ដែល​មាន​សោភ័ណ​ភាព​ស្អាត​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ក្រុមហ៊ុន​ជីប ម៉ុង លែ​ន​ទេ​។ យើង​ខ្វាយខ្វល់ យើង​គិត​ពី​គុណភាព​ចាប់ពី​ថ្ងៃ​បុក​គ្រឹះ ចាក់​ប្លង់​សេ និង​រៀប​ដំបូលផ្ទះ ដែល​ធ្វើ​ឲ្យ​ផ្ទះ​យើង មិន​ប្រេះ មិន​ស្រាំ មិន​ស្រុត ដោយសារ​យើង​បាន​សិក្សា​លម្អិត​ពី​បច្ចេកទេស​ទាំងអស់ ហើយ​យើង​មាន​ក្រុមបច្ចេកទេស​ត្រួត​ពិនិត្យ​គ្រប់ពេលវេលា​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ