ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចូល​ផ្ទះសំណាក់​មួយ​កន្លែង ចាប់​បាន​២​នាក់ និង​គ្រឿងញៀ.ន​២៣​កញ្ចប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ បាន​ធ្វើការ​ឆ្មក់​ចូល​ទីតាំង​ផ្ទះសំណាក់​មួយ​កន្លែង ដែល​ស្ថិត​នៅ​ផ្លូវ​៥៩៨ សង្កាត់​គីឡូម៉ែត្រ​លេខ​៦…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ បាន​ធ្វើការ​ឆ្មក់​ចូល​ទីតាំង​ផ្ទះសំណាក់​មួយ​កន្លែង ដែល​ស្ថិត​នៅ​ផ្លូវ​៥៩៨ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បង្ក្រាប​បាន​ជនសង្ស័យ​២​នាក់ រួម​និង​គ្រឿងញៀន​២៣​កញ្ចប់ ថង់​វេច​ខ្ចប់​មួយ​ចំនួន ។ ជនសង្ស័យ​២​នាក់​ខាងលើ​មាន ទី​១.​អ៊ិ​ន ផល្លា ហៅ ​អា​ហេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុក​កំណើត​នៅ​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន និង​ទី​២. ប៊ុ​ន បណ្ឌិត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ