ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្ទាក់​នយោបាយ​

6 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកនយោបាយ​ខ្លះ​នៅ​កម្ពុជា​…​ច្រើន​នាក់​ហើយ​បាន​វ័ណ្ឌក ដោយ​ជាប់អន្ទាក់​នយោបាយ​របស់​មហាអំណាច​បរទេស​…​ជា​ពិសេស​អន្ទាក់មហាអំណាច​លោក​សេរី និង​លោក​កុ​ម្មុ​យ​នី​ស​…​។ អន្ទាក់​នយោបាយ​កន្លង​មក​…​បាន​ដឹកច្រមុះ​ដូច​គេ​ខ្លុះគោ​ក្របី​ឱ្យ​ដើរ​តាម​…​ទីបំផុត​បាន​ដុត​កម្លោច​មាតុភូមិ​ឱ្យ​ខ្ទេចខ្ទាំ​អស់​…​រហូត​ជីវិត​មនុស្ស និង​សង្គម​…​។ លន់ ន​ល់ – សិរិ​មតៈ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​របប​សង្គមរាស្ត្រនិយម​របស់​សម្តេចព្រះ​នរោត្តម…

អ្នកនយោបាយ​ខ្លះ​នៅ​កម្ពុជា​…​ច្រើន​នាក់​ហើយ​បាន​វ័ណ្ឌក ដោយ​ជាប់អន្ទាក់​នយោបាយ​របស់​មហាអំណាច​បរទេស​…​ជា​ពិសេស​អន្ទាក់មហាអំណាច​លោក​សេរី និង​លោក​កុ​ម្មុ​យ​នី​ស​…​។

អន្ទាក់​នយោបាយ​កន្លង​មក​…​បាន​ដឹកច្រមុះ​ដូច​គេ​ខ្លុះគោ​ក្របី​ឱ្យ​ដើរ​តាម​…​ទីបំផុត​បាន​ដុត​កម្លោច​មាតុភូមិ​ឱ្យ​ខ្ទេចខ្ទាំ​អស់​…​រហូត​ជីវិត​មនុស្ស និង​សង្គម​…​។

លន់ ន​ល់ – សិរិ​មតៈ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​របប​សង្គមរាស្ត្រនិយម​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ​…​ដោយ​មាន​អា​មេ​រិ​ក​សម័យ​ប្រធានាធិបតី​និ​ច សុ​ន ជា​អ្នក​នៅ​ពីក្រោយ​…​។

សង្គ្រាម​ផ្ទៃក្នុង​ផ្ទុះ​ឡើង​…​អា​មេ​រិ​ក​ទម្លាក់​គ្រាប់បែក​ជាង​២៣០.០០០​ដង​ស្មើនឹង​២,៧៥​លាន​តោន​…​មក​លើ​ទីតាំង​១១៣.០០០​កន្លែង​ក្នុង​ទឹកដី​កម្ពុជា​…​គឺ​ស្ទើរ​សុះដី​…​។

ចំណែក​ប៉ុ​ល ពត – អៀង សារី – ខៀវ សំ​ផ​ន ជា​អ្នកនយោបាយ​ជាប់អន្ទាក់​ចិន​កុម្មុយនីស្ត​សម័យ​ម៉ៅ សេ​ទុង និង ចាង ឈិ​ញ ជា​ប្រពន្ធ​…​ឈ្នះ​សង្គ្រាម​អា​មេ​រិ​ក​នៅ​កម្ពុជា​…​មុន ១៧ មេ​សា ប៉ុន្មាន​ថ្ងៃ​…​អា​មេ​រិ​កបាន​លើកគ្នា​រត់​ចេញពី​ភ្នំពេញ​ដោយ​ហៅ សិរិ​មតៈ ទៅ​ជាមួយ​…។

ប៉ុន្តែ​ត្រូវ សិរិ​មតៈ ដែល​ជា​អា​យ៉ង​បាន​និយាយ​ថា​…​ក្នុង​មួយ​ជីវិត​នេះ​ខ្ញុំ​សោកស្តាយ​ណាស់​ដែល​ចាញ់បោក​លោក​ឯង​…​ខ្ញុំ​សុខចិត្ត​ស្លាប់​ក្នុង​មាតុភូមិ​របស់ខ្ញុំ​…​ហើយ​ក៏​ត្រូវ​ខ្មែរក្រហម​ចាប់​បាន​យក​ទៅ​សម្លាប់​ចោល​បាត់​ទៅ​…​។ នេះ​ហើយ​អន្ទាក់​នយោបាយ​…​។
ចំណែក​ប៉ុ​ល ពត – អៀង សារី – ខៀវ សំ​ផ​ន ដែល​ជាប់អន្ទាក់​នយោបាយ​ចិន ម៉ៅ សេ​ទុង​…​បាន​ចាញ់​សង្គ្រាម​ឆ្នាំ​១៩៧៩…​ខ្លះ​ស្លាប់ ខ្លះ​ទៀត ដេក​គុក​អស់​មួយ​ជីវិត​…​។

កម្ពុជា​ពី​អតីតកាល​…​នៅ​មាន​អ្នកនយោបាយ​ច្រើន​នាក់​ទៀត​…​ដែល​ធ្លាប់​ជាប់អន្ទាក់​នយោ​បាយ​បរទេស​…​គ្មាន​ជីវិត​រស់នៅ​សុខ​ស្រួល​ទេ​…​ទុក​កេរ្តិ៍ឈ្មោះ​ឱ្យ​ប្រវត្តិសាស្ត្រ​ចារ​ទុក មិនល្អ​សោះឡើយ​…​។

អ្នក​ធ្វើ​នយោបាយ​…​ដែល​ជាប់អន្ទាក់​នយោបាយ​មហាអំណាច​ពិភពលោក​ទាំង «២​គ្រឿង​»​នោះ​…​បើ​តាម​ទស្សន​មហាជន​…​បាន​ចោទប្រកាន់​គួរ​ឱ្យ​កត់​សម្គាល់ថា​…​គ្មានអ្នក​នយោ​បាយ​​ណា​ដែល​មិន​ជាប់អន្ទាក់​នយោបាយ​មហាអំណាច​ទេ​…​សម្រាប់​ប្រទេស​តូចតាច​ក្នុង​លោក​…​។

ប្រការ​សំខាន់​ដែល​ធ្វើ​ឱ្យ​អន្ទាក់​នយោបាយ​វ័ណ្ឌក​រើ​មិន​រួច​…​វា​បណ្តាល​មក​ពី​អ្នក​នោះ​ឯង ជា​អ្នកនយោបាយ​«​ស្ទើរភ្លើង​…» ​ហេ​! ហេ​!