ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាឡេស៊ីគោលដៅវិស្សមកាលសំរាប់អ្នកទេសចរ

13 ឆ្នាំ មុន

ម៉ា​ឡេ​ស៊ី ៖ ស្ថិត​ក្នុង​គំរោង​នៃ​ការ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​នៅ​ម៉ា​ឡេ​ស៊ី អ្នក​សារព័ត៌មាន​កម្ពុជា​៥​នាក់​បាន​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​មួ​យស​ប្ដា ​ហ៍​នៅ​តំបន់​ទេសចរណ៍ ទីក្រុង​កូ​ឡា​ឡាំំ​ពួរ និង​រដ្ឋ​សា​បា នៃ​ប្រទេសម៉ា​ឡេ​ស៊ី ។ តាម​ការ​កត់សំគាល់ប្រទេស​ម៉ា​ឡេ​ស៊ី គឺជាគោលដៅ​វិស្សមកាល​ដ៏​គួរ​ឱ្យ​ទាក់ទាញ​មួយ ដែល​នឹង​ផ្ដល់​ឱ្យ​ភ្ញៀវ​ទេសចរ​ទាំងឡាយ​នូវភាព​សប្បាយ​រីករាយ​គ្រប់​ៗ​គ្នា ។ ភ្ញៀវ​ទេសចរ​អាច​រីករាយ​ជាមួយ​គោលដៅ​ទេសចរណ៍ចំនួន​៣​ផ្សេង​គ្នា​នៅ​ម៉ា​ឡេ​ ស៊ី​រួម​មានឧបទ្វីប ម៉ា​ឡេ​ស៊ី រដ្ឋ​សា​បា និង​រដ្ឋ​សារា​វ៉ា​ក់ ដែលស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​។ ភ្ញៀវ​ទេសចរ​ជា​ញឹកញាប់​មានការ​ភ្ញាក់ផ្អើល ដែល​បានស្វែង​យល់​អំពី​កំរិត​នៃ​ការ​អភិវឌ្ឍន៍​របស់ប្រទេស​ម៉ា​ឡេ​ស៊ី ព្រមទាំង​ភាព​សំបូរ​បែប​និងភាព​ចំរុះ​នៃ​ប្រពៃណី​វប្បធម៌ ។

ម៉ា​ឡេ​ស៊ី ៖ ស្ថិត​ក្នុង​គំរោង​នៃ​ការ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​នៅ​ម៉ា​ឡេ​ស៊ី អ្នក​សារព័ត៌មាន​កម្ពុជា​៥​នាក់​បាន​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​មួ​យស​ប្ដា​ហ៍​នៅ​តំបន់​ទេសចរណ៍ ទីក្រុង​កូ​ឡា​ឡាំំ​ពួរ និង​រដ្ឋ​សា​បា នៃ​ប្រទេសម៉ា​ឡេ​ស៊ី ។ តាម​ការ​កត់សំគាល់ប្រទេស​ម៉ា​ឡេ​ស៊ី គឺជាគោលដៅ​វិស្សមកាល​ដ៏​គួរ​ឱ្យ​ទាក់ទាញ​មួយ ដែល​នឹង​ផ្ដល់​ឱ្យ​ភ្ញៀវ​ទេសចរ​ទាំងឡាយ​នូវភាព​សប្បាយ​រីករាយ​គ្រប់​ៗ​គ្នា ។ ភ្ញៀវ​ទេសចរ​អាច​រីករាយ​ជាមួយ​គោលដៅ​ទេសចរណ៍ចំនួន​៣​ផ្សេង​គ្នា​នៅ​ម៉ា​ឡេ​ស៊ី​រួម​មានឧបទ្វីប ម៉ា​ឡេ​ស៊ី រដ្ឋ​សា​បា និង​រដ្ឋ​សារា​វ៉ា​ក់ ដែលស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​។ ភ្ញៀវ​ទេសចរ​ជា​ញឹកញាប់​មានការ​ភ្ញាក់ផ្អើល ដែល​បានស្វែង​យល់​អំពី​កំរិត​នៃ​ការ​អភិវឌ្ឍន៍​របស់ប្រទេស​ម៉ា​ឡេ​ស៊ី ព្រមទាំង​ភាព​សំបូរ​បែប​និងភាព​ចំរុះ​នៃ​ប្រពៃណី​វប្បធម៌ ។

ដោយឡែក ទីក្រុង​កូ​ឡា​ឡាំ​ពួរ គឺជា​ទីក្រុងទំនើប​ដែល​មាន​មនុស្ស​មក​ពី​គ្រប់​តំបន់​ក្នុងពិភពលោក ។ ទីក្រុង​នេះ​រួម​មាន​អគារ​ភ្លោះខ្ពស់​បំផុត​នៅ​ក្នុង​ពិភពលោក​មានកំ​ពស់​៤៥២ ម៉ែត្រ ដែល​បាន​បង្អួតរាង​យ៉ាង​សង្ហា​នៅ​លើវេហា ។ ស្ថាបត្យកម្ម​នេះ​តំណាង​ឱ្យ​វប្បធម៌ ដែល​មាន​ភាព​លើសលប់​របស់​ប្រទេសពោល​គឺ វប្បធម៌​ម៉ា​ឡេ​ស៊ី ចិន និង​ឥណ្ឌា ។ ដោយ​លាយបញ្ចូល​ជាមួយ​ឥទ្ធិពល​កេរដំណែល​វប្បធម៌​របស់​ប្រទេស​អង់គ្លេស និង​ម៉ូ​រី​ស ទីក្រុង​កូ​ឡា​ឡាំ​ពួរ មាន​ទស្សនីយភាពទីក្រុង​ប្រកបដោយ​ភាពស្វាហាប់​បំផុត​នៅ​ក្នុង​ទ្វីបអាស៊ី ។
ឆ្នេរ​ដ៏​វែង​អន្លាយ​និង​បណ្ដា​កោះ​ដែល​មានផ្កា​ថ្មដុះ​លំអ​នៅ​ព័ទ្ធ​ជុំវិញ​ប្រទេស​ម៉ា​ឡេ​ស៊ី ជាមួយ​ខ្សែវ័ណ្ឌ​គឺ​ជ្រោយ​មេ​ឡា​កា​នៅ​ភាគខាងលិច និង​សមុទ្រ​ចិន​ខាងត្បូង​នៅ​ភាគ​ខាង កើត បាន​បង្កើត​ឡើង​នៅ​ឆ្នេរ​ល្អ​ប្រណីត​ជាច្រើន​ឥត​គណនា ។ កោះ​មួយ​ចំនួន​ដូច​ជា​កោះឡាំ​កា​វី ទី​អូ​ម៉ា​ន់ និង​ប៉ា​ងករ​គឺជា​ទិស​ដៅ លំហែកាយ​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក ។ កោះ​ប៉េ​ណាំង គឺជា​កោះ​មួយ​ផ្សេង​ទៀត​ដែលមាន​ភាព​ល្បី​រន្ទឺ ដោយសារ​លក្ខណៈ​ពិសេស នៃ​ការ​ផ្ដល់​នូវ​ការ​សំរាក​លំហែកាយ​និង​ភាពចំរុះ​នៃ​វប្បធម៌​។ នៅ​ប៉ែក​ខាងត្បូង​នៃ​ប្រទេស ឯណោះ​វិញ ជ្រោយ​ម៉ា​ឡា​កា ត្រូវ​បាន​ស្គាល់ តាម​រយៈ​ប្រវត្ដិសាស្ដ្រ​ដែល​មាន​លក្ខណៈ​ជាសារមន្ទីរ​និង​សហគមន៍​បា​បា​ណូ​យ៉ា ដ៏​ពិសេសលើសគេ ។

ចំណែក​រដ្ឋ​សា​បា និង​សា​រ៉ា​វ៉ា​ក់ ជា​តំបន់ ទេសចរណ៍​ដ៏​ស័ក្ដិសម​បំផុត​សំរាប់​អ្នក​ស្រឡាញ់ធម្មជាតិ និង​អ្នក​ផ្សងព្រេង ។ គេ​នឹង​អាច​ស្វែងយល់​បន្ថែម​អំពី​ជីវិត​ដែល​រស់នៅ​ក្នុង​សមុទ្រដ៏​សំបូរ​បែប​និង​ព្រៃស្ដុក​រងទឹក​ភ្លៀង ខណៈពេល​រុករក​ពិភព​បាតសមុទ្រ​និង​វាល​រហោឋាន​នៃ​កោះ​បរ​ណេ​អូ ។
ទីក្រុង​កូ​ឡា​ឡាំ​ពួរ តាម​ប្រវត្ដិ​ត្រូវ​បានបង្កើត​នា​ឆ្នាំ​១៨៥៧ នៅ​ត្រង់​ចំណុចប្រសព្វ​នៃទន្លេ​ក្លា​ង និង​ទន្លេ​កុម​បាក់ ។ គេ​អាច​ចាត់​ទុកទីក្រុង​មួយ​នេះ​គឺជា​ទីក្រុង​មាន​ភាព​មមាញឹក បំផុត​នៅ​ក្នុង​ទ្វីបអាស៊ី ។ ទីក្រុង​មាន​អគារខ្ពស់​ៗ​កប់​ពពកស្ថានីយអយស្ម័យយាន​តាមរចនាបថ​ចំណាស់​របស់​ម៉ូ​រី​ស និង​វិហារ​អ៊ិ​ស្លា​ម ប្រាសាទ និង​ព្រះ​វិហារ​សាសនា​គ្រិស្ដ​ជា​ច្រើន ទៀត ។ ធាតុ​សំខាន់​ៗ​នៃ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ គឺ​វប្បធម៌​ប្រពៃណី​របស់​ប្រជាជន​ម៉ា​ឡេ​ស៊ី ដែល​ធ្វើ​ឱ្យ​ទីក្រុង​នេះ​មាន​លក្ខណៈ​ពិសេសដោយឡែក ។ មានការ​និយាយ​ភាសា​អង់គ្លេសយ៉ាង​ទូលំទូលាយ ហើយ​ប្រជាជន​ក្នុងស្រុកអាច​ប្រើប្រាស់​ភាសា​នេះ​បានជា​ធម្មតា នៅពេល​ដែល​អ្នកទេសចរ​សួរនាំ​ដើម្បី​ស្វែងរកទីកន្លែង​នានា ។

ទីក្រុង​កូ​ឡា​ឡាំ​ពួរ គឺជា​កន្លែង​មួយ​ដែល មាន​ភាព​ផ្ទុយ​គ្នា ពោល​គឺ​ប្រជាជន​ម៉ា​ឡេ​ស៊ី មាន​មោទនភាព​ចំពោះ​រចនាសម្ព័ន្ធ​ថ្មី​ៗ​នៅ​ក្នុង ប្រទេស ។ ទន្ទឹម​នោះ​សូ​ម្បី​តែ​សំណង់​អគារ ចាស់​ៗ​ក៏​មាន​ភាព​ទាក់ទាញ​ផង​ដែរ ។ យើង អាច​ធ្វើ​ដំណើរ​ទេសចរណ៍​ក្នុង​ក្រុង​កូ​ឡា​ឡាំ​ពួរ តាម​រយៈ​ថ្មើរជើង ដំណើរ​ទេសចរណ៍​ដែល​មាន ការ​រៀបចំ​ឬ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈផង​ដែរ ។ តំបន់​សំខាន់​ៗ​នៃ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ដែល​គួរ​ឱ្យ​ចង់​ទស្សនា​នោះ​គឺទីលាន​ឯករាជ្យ មែរ​ដេ​កា អគារ​របស់​ស្ដេច​អាប់​ឌុ​ល​សា​មាត សួន​បឹង​កូ​ឡា​ឡាំ​ពួរ ឧទ្យាន​មេអំបៅ ឧទ្យាន សត្វ​ក្ដាន់ ឧទ្យាន​បក្សី សួន​ផ្កាអ័រគីដេ ម​ជ្ឈ មណ្ឌល​លក់​វត្ថុ​អនុស្សាវរីយ៍ និង​ហាង​លក់​មុខ ទំនិញ​ទំនើប​ៗ ។ ក្រៅពី​នោះ នៅ​មាន​ម​ជ្ឈ មណ្ឌល KL Tower ដែល​មានកំ​ពស់​៤២១ ម៉ែត្រ អាច​ទស្សនា​ទេសភាព​ទីក្រុង​ទាំងមូល ពីលើ​អាកាស ភោជនីយដ្ឋាន​ចល័ត ដែល​អាចបំរើ​អតិថិជន​តាម​ចំណង់​ចំណូលចិត្ដ  រួម​ទាំង ស្ពាន​អាកាស​កំពស់​៤១​ជាន់​ដែល​ត​ភ្ជាប់​អគារភ្លោះ Petronas Twin Tower ។ អ្នកទេសចរ​ដែល​បាន​ទៅ​ទស្សនា​ម៉ា​ឡេ​ស៊ី ឬ​ក៏​ទីក្រុង​កូ​ឡា​ឡាំ​ពួរ គឺ​សុទ្ធតែ​ចាប់អារម្មណ៍  និង​លាន់មាត់​ស្ងើចសរសើរ​គ្រប់​ៗ​គ្នា​ថា ជា​ឋានសួគ៌​នៃ​ពិភពលោក ៕