ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើមខ្ញីឆៅជួយបន្ថយការឈឺចាប់សាច់ដុំ

13 ឆ្នាំ មុន

យោង​តាម​ការ​រក​ឃើញ​ថ្មី​មួយ​ដែល​ចេញ​​ផ្សាយ​តាម​គេហ​ទំព័រ​កាសែត​អង់​ គ្លេស​ Dailymail​ បាន​ឱ្យ​ដឹង​ថា ​មើម​​ខ្ញី​ឆៅ​មាន​លទ្ធ​ភាព​ជួយ​បន្ថយ​ការ​ឈឺ​ចុក​ចាប់​សាច់​ដុំ​ដែល​​ បណ្តាល​មក​ពី​កា​រ​ហាត់​ប្រាណ​។​ ការ​សិក្សា​ថ្មី​បាន​បង្ហាញ​ថា ​ទទួល​ទាន​មើម​ខ្ញី​​ឆៅ​ក្នុង​ចំនួន​តិច​តួច​រៀង​រាល់​ថ្ងៃ ​ជួយ​បន្ថយ​​អា​ការ​​ឈឺ​ចាប់​សាច់​ដុំ​បន្ទាប់​​ពី​ធ្វើ​ការ​ងារ​ហត់​​នឿយ​។ ​​ជា​យូរ​មក​ហើយ​មើម​ខ្ញី​ត្រូវ​បាន​គេ​ប្រើ​​​ជា​ថ្នាំ​កែ​រោគ​ក្អួត​ ចង្អោរ ​តែ​ការ​រក​ឃើញ​ថ្មីៗ​បាន​​បង្ហាញ​ថា​ វា​មាន​គុណ​ប្រយោជន៍​ដ៏​ស័ក្តិ​សិទ្ធិ​​​កប​ទៅ​នឹង​ជំងឺ​​ផ្សេង​​​​ទៀត​។​​​ តាម​ការ​សិក្សា​នៅ​​ក្នុង​មន្ទី​រ​ពិសោធន៍​​មួយ​​បាន​បង្ហាញ​ថា ម្សៅ​មើម​​ខ្ញី​​អាច​​សម្លា.ប់​កោសិកា​ជំងឺ​​មហារីក​ដៃ​ស្បូន​បាន​។

យោង​តាម​ការ​រក​ឃើញ​ថ្មី​មួយ​ដែល​ចេញ​​ផ្សាយ​តាម​គេហ​ទំព័រ​កាសែត​អង់​គ្លេស​ Dailymail​ បាន​ឱ្យ​ដឹង​ថា ​មើម​​ខ្ញី​ឆៅ​មាន​លទ្ធ​ភាព​ជួយ​បន្ថយ​ការ​ឈឺ​ចុក​ចាប់​សាច់​ដុំ​ដែល​​បណ្តាល​មក​ពី​កា​រ​ហាត់​ប្រាណ​។​ ការ​សិក្សា​ថ្មី​បាន​បង្ហាញ​ថា ​ទទួល​ទាន​មើម​ខ្ញី​​ឆៅ​ក្នុង​ចំនួន​តិច​តួច​រៀង​រាល់​ថ្ងៃ ​ជួយ​បន្ថយ​​អា​ការ​​ឈឺ​ចាប់​សាច់​ដុំ​បន្ទាប់​​ពី​ធ្វើ​ការ​ងារ​ហត់​​នឿយ​។​​ជា​យូរ​មក​ហើយ​មើម​ខ្ញី​ត្រូវ​បាន​គេ​ប្រើ​​​ជា​ថ្នាំ​កែ​រោគ​ក្អួត​ចង្អោរ ​តែ​ការ​រក​ឃើញ​ថ្មីៗ​បាន​​បង្ហាញ​ថា​ វា​មាន​គុណ​ប្រយោជន៍​ដ៏​ស័ក្តិ​សិទ្ធិ​​​កប​ទៅ​នឹង​ជំងឺ​​ផ្សេង​​​​ទៀត​។​​​ តាម​ការ​សិក្សា​នៅ​​ក្នុង​មន្ទី​រ​ពិសោធន៍​​មួយ​​បាន​បង្ហាញ​ថា ម្សៅ​មើម​​ខ្ញី​​អាច​​សម្លាប់​កោសិកា​ជំងឺ​​មហារីក​ដៃ​ស្បូន​បាន​។

នៅក្នុងការធ្វើពិសោធន៍ចុងក្រោយបំផុត​បណ្តាអ្នកវិទ្យាសាស្ត្ររបស់អាមេរិកបានឱ្យអ្នក​ចូលរួមពិសោធន៍ខ្លះទទួលទាន​មើមខ្ញីឆៅក្នុង​ម្នាក់​២​​ក្រាម។​ រីឯអ្នកខ្លះទៀត​ត្រូវបានគេផ្តល់ឱ្យ​placebo មួយ(ជាសារធាតុគ្មានប្រតិកម្មប្រើក្នុង ការពិសោធន៍ដើម្បីឱ្យដឹងពីប្រសិទ្ធភាពរបស់​ឱសថ)។ ពួកគេបន្ទាប់មកត្រូវបានគេតម្រូវឱ្យ​ហាត់ប្រាណអស់ជាច្រើនម៉ោង។ តាមលទ្ធផល​ដែលបានបោះពុម្ពផ្សាយនៅក្នុង Journal of Pain បានបង្ហាញថា ២៤ម៉ោងបន្ទាប់ពីការ ហាត់ប្រាណរួច កំរិតឈឺចាប់សាច់ដុំចំពោះក្រុម​ដែលទទួលទានមើមខ្ញីឆៅ២៥%ទាបជាងក្រុម​ដែលធ្វើតេស្តតាម placebo។ តាមរយៈលទ្ធផលនេះ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ខ្ញីពិតជាមានឥទ្ធិពលក្នុងការ ជួយបំបាត់អាការឈឺចាប់ប្រាកដមែន ៕