ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (រឿងនឹងគឺអ្វី?) បទ​បថ្យាវត្ត ដោយ លីម ចំរើន

14 ឆ្នាំ មុន

១.​ ​រឿង​នេះ​ពេល​ខ្លះ​គិត​ទៅ​គួរ​សាំ​ ​មិន​គួរ​អី​ចាំ​វក់ឆ្កួត​ក្នុង​ចិត្ដ
​ ​ក្មេង​ចាស់​ប្រុស​ស្រី​អាច​ជួប​ភ័យភិត​ ​ជួន​អស់​ជីវិត​កិត្ដិយស​ផង​ដែរ​។

១.​    ​រឿង​នេះ​ពេល​ខ្លះ​គិត​ទៅ​គួរ​សាំ​    ​មិន​គួរ​អី​ចាំ​វក់ឆ្កួត​ក្នុង​ចិត្ដ
    ​    ​ក្មេង​ចាស់​ប្រុស​ស្រី​អាច​ជួប​ភ័យភិត​    ​ជួន​អស់​ជីវិត​កិត្ដិយស​ផង​ដែរ​។
២.​    ​បើ​តាម​ខ្ញុំ​ចាំ​ចំណាំ​ហូរហែរ​    ​មិន​ថា​ក្រុង​ស្រែ​អ្នកក្រ​អ្នកមាន
   ​    ​មិន​ថា​រូប​ខ្ញុំ​ឬ​គេ​ពេល​ឃ្លាន​    ​វិល​អស់​វិញាណ​ជួន​ភ្លេច​ខុស​ត្រូវ​។
៣.​    ​អ្នកខ្លះ​ធ្វើ​ខុស​កំហុស​អាស្រូវ​    ​អាក្រក់​ពេក​កូវ​មិន​សមជា​មនុស្ស
   ​    ​មាន​ខួរ​ឥត​គិត​គំនិត​ដូច​មូស​    ​បឺត​ឈាម​ទាល់​លុះ​ឆ្អែត​ស្កប់​ក្នុង​ប្រាណ​។
៤.​    ​ហើរ​សឹង​ពុំ​រួច​លួច​រត់​ពុំ​បាន​    ​ជួន​អាច​ស្លាប់​ប្រាណ​គេ​វៃ​ឱ្យ​ក្ស័យ
   ​    ​ដូច​ជា​អ្នកខ្លះ​ឆ្កួត​ណាស់​ខ្លាំង​ក្រៃ​    ​ល្ងាច​ព្រឹក​រាល់ថ្ងៃ​ខ្លាច​ក្ស័យសង្ខា​។
៥.​    ​ក្បត់ចិត្ដ​គ្នីគ្នា​ពា​លា​សាវា​    ​ឆ្កួត​នេះ​អ​សា្ច​រ្យ​ហាក់​គ្មាន​យល់​ន័យ
       ​បើ​ឆ្កួត​ខ្លាំង​ពេក​ជាក់​ដេក​ក្នុង​ដី​    ​មិន​ថា​ប្រុស​ស្រី​អាច​ជួប​គ្រប់​គ្នា​។
៦.​    ​ហេតុ​អ្វី​ចាំ​គិត​គំនិត​ពា​លា​    ​វក់ឆ្កួត​គ្រប់​គ្រា​តាម​គ្នា​មិន​គិត
   ​    ​គ្មាន​ចិត្ដ​ស្រណោះ​របស់​ធ្លាប់​ស្និទ្ធ​    ​ប្រុស​ស្រី​ស្នេហ៍​ពិត​ពេល​ផ្ដើមដំបូង​។
៧.​    ​មិន​ថែ​ឱ្យ​ល្អ​បវរ​ដូច​ត្បូង​    ​ចាំបាច់​ចំរូងចំរាស់​បញ្ហា
   ​    ​ខ្លះ​ទាស់​លែង​គ្នា​ក្នុង​ក្រុម​គ្រួសារ​    ​បែកបាក់​ស្នេហា​ក៏​ព្រោះ​រឿង​នឹង​។
៨.​    ​វា​នេះ​គ្រប់​គ្នា​ទាមទារ​ទន្ទឹង​    ​អធ្រាត្រ​ស្ងាត់ឈឹង​ប្រឹង​ផ្ដើម​អារម្មណ៍
   ​    ​ខ្លះ​ចិត្ដ​ច្របល់​ខ្វាយខ្វល់​ក្រៀមក្រំ​    ​ហាក់​រក​អ្វី​ស្អំ​បំបាត់​ទុ​ក្ខា​។
៩.​    ​រឿង​នេះ​គេ​ដឹង​ពាសពេញ​លោកា​    ​មិន​ថា​សាសន៍​ណា​តែង​ជួប​គ្រប់​គ្រា
   ​    ​ផ្សំ​ពាក្យ​ពីរ​ម៉ាត់​កាត់​បូក​ចូល​គ្នា​    ​គិត​យូរ​ពិតជា​រក​ឃើញ​ចំលើយ​។
១០.  ​ដូច​ពាក្យ​សំឡី​បាត់​ព្យាង្គ​ចុង​ហើយ​    ​រក​អ្នក​កៀកកើយ​វាស់​បូក​ផ្សំ​ន័យ
    ​   ​វាស់​បាត់​បន្ដក់​ស្លេកស្លាំង​ភិតភ័យ​    ​ជំនួស​ត្រង់​ឡី​ន័យ​ឃើញ​ជាក់ច្បាស់​។

នៅ​ស្ទឹង​ត្រែងៈ​ថ្ងៃ​សៅរ៍ ទី​១៣ ខែមីនា ឆ្នាំ​២០១០ (២១​:១៥ នាទី​យប់​)
តែង​ដោយៈ​លោក លី​ម ចំរើន ទូរស័ព្ទ​លេខៈ​០១២ ៥១ ៩១ ៣៧ / ០១១ ៣៧ ៨១ ៧១

Email:limchamroeun@yahoo.com