ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិ​បាល​​ខណ្ឌ​ដង្កោ ​និង​លោក​អគ្គ​នាយក​ក្រុម​ហ៊ុន​ខ្មែរ​​ប្រ៊ូ​វើរី ​ចុះត្រួត​ពិនិត្យ​សំណង់​អគារ​អំណោយ​សម្តេច​តេជោ ហ៊ុន សែន

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​នុត ពុធដារ៉ា ​អភិ​បាល​ខណ្ឌ​ដង្កោ ​និង​លោក​​ឧកញ៉ា ​លាង ម៉េង អគ្គ​នាយក​ក្រុម​ហ៊ុន​​ខ្មែរ​ប្រ៊ូ​វើរី លីមីតធីត រួម​ដំណើរ​​ជា​មួយ​លោក​ លោក​ស្រី ជា​មន្ត្រី​​អ្នក​មុខ​ អ្នក​ការ​ក្នុង​ខណ្ឌ​ដង្កោ ​ព្រមទាំង​​អ្នក​ជំនាញ​ផ្នែក​សំណង់​របស់​ក្រុម​ហ៊ុន​បាន​ចុះ​​ទៅ​ពិនិត្យ​​ការ​​ដ្ឋាន​​សំណង់​អគារ​ចំនួន​៣ ជា​អំណោយ​​ដ៏ថ្លៃថ្លា​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ដែលមាន​ទីតាំង​​នៅតាម​ផ្លូវ​លេខ​២១៧ ​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ​ខណ្ឌដង្កោ ​

រាជធានីភ្នំពេញ ៖ លោក​នុត ពុធដារ៉ា ​អភិ​បាល​ខណ្ឌ​ដង្កោ ​និង​លោក​​ឧកញ៉ា ​លាង ម៉េង អគ្គ​នាយក​ក្រុម​ហ៊ុន​​ខ្មែរ​ប្រ៊ូ​វើរី លីមីតធីត រួម​ដំណើរ​​ជា​មួយ​លោក​ លោក​ស្រី ជា​មន្ត្រី​​អ្នក​មុខ​ អ្នក​ការ​ក្នុង​ខណ្ឌ​ដង្កោ ​ព្រមទាំង​​អ្នក​ជំនាញ​ផ្នែក​សំណង់​របស់​ក្រុម​ហ៊ុន​បាន​ចុះ​​ទៅ​ពិនិត្យ​​ការ​​ដ្ឋាន​​សំណង់​អគារ​ចំនួន​៣ ជា​អំណោយ​​ដ៏ថ្លៃថ្លា​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ដែលមាន​ទីតាំង​​នៅតាម​ផ្លូវ​លេខ​២១៧ ​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ​ខណ្ឌដង្កោ ​កាល​ពីព្រឹកថ្ងៃទី​​១៣ កញ្ញា ២០១២ ។

​សាល​ប្រជុំ​មួយ​ខ្នង​ អគារ​ការិយា​ល័យ​កង​រាជអាវុធហត្ថ​​ខណ្ឌមួយ​ខ្នង និង​អគារ​ការិយា​ល័យ​​នគរបាល​ខណ្ឌ​មួយ​ខ្នង ​ដែល​ជាអំណោយ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​តាម​រយៈ​​​ក្រុម​ហ៊ុន​ខ្មែរ​ប្រ៊ូ​វើរី​លីមីត​ធីត ​គិតជា​ទឹកប្រាក់​សរុប​ចំនួន​២៤០.០០០​ដុល្លារ​សហរដ្ឋអាមេរិក ។

​សំណង់​អគារ​ទាំង​៣​ខ្នង​នេះ​បាន​ចាប់​ដំណើរ​​ការ​សាង​សង់​ចាប់​ពី​ថ្ងៃទី​២៥ មិថុនា ២០១២ ​រហូតមក​ដល់​បច្ចុ​ប្បន្ន​​សម្រេចបាន​ប្រមាណ​ជា​៦០​ភាគរយ​ហើយ នឹង​គ្រោង​បញ្ចប់​ការ​សាងសង់​ឱ្យ​បាន​រួចរាល់​ជាស្ថាពរ​​នៅដើម​ឆ្នាំ​២០១៣ ​ខាងមុខនេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕