ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រចណ្ឌ​ប្ដី​ឱ្យ​ទូរស័ព្ទ​ទៅ​ស្រី​ផ្សេង​ប្រើ នាង​ធ្វើ​អត្ដឃាត

13 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ ស្ដ្រីម្នាក់​ដែល​ទើប​រៀប​ការ​បាន​ជាងមួយ​ខែ​សោះ តែ​អំណាច​ភ្លើងប្រចណ្ឌ​លើស​ពី​១០០​អង្សា បានបង្កើត​ឱ្យ​មានការ​ទាស់​ពាក្យ​សំដីជាមួយនឹង​ប្ដី​របស់​ខ្លួន ហើយទីបំផុត​នាង​ប្រល័យ​ជីវិត​ខ្លួនឯង
ដោយ​លេបថ្នាំ​ធ្វើ​អត្ដឃាត​នៅ​ ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២៣ ខែ មិថុនា នៅ​ភូមិ​ក្បាលស្ពាន ឃុំម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ។ មន្ដ្រី​នគរបាល​ស្រុក​ម៉ា​ឡៃ​បានឱ្យ​ដឹង​ថា ស្ដ្រី​ដែល​លេបថ្នាំ​ធ្វើ​អត្ដឃាត​មានឈ្មោះ​សឹ​ង្ហ សុភា អាយុ២២​ឆ្នាំ

ខេត្ដបន្ទាយមានជ័យ ៖ ស្ដ្រីម្នាក់​ដែល​ទើប​រៀប​ការ​បាន​ជាងមួយ​ខែ​សោះ តែ​អំណាច​ភ្លើងប្រចណ្ឌ​លើស​ពី​១០០​អង្សា បានបង្កើត​ឱ្យ​មានការ​ទាស់​ពាក្យ​សំដីជាមួយនឹង​ប្ដី​របស់​ខ្លួន ហើយទីបំផុត​នាង​ប្រល័យ​ជីវិត​ខ្លួនឯង
ដោយ​លេបថ្នាំ​ធ្វើ​អត្ដឃាត​នៅ​ ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២៣ ខែ មិថុនា  នៅ​ភូមិ​ក្បាលស្ពាន ឃុំម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ។ មន្ដ្រី​នគរបាល​ស្រុក​ម៉ា​ឡៃ​បានឱ្យ​ដឹង​ថា ស្ដ្រី​ដែល​លេបថ្នាំ​ធ្វើ​អត្ដឃាត​មានឈ្មោះ​សឹ​ង្ហ សុភា អាយុ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ខាងលើ និង​មាន​ប្ដី​ឈ្មោះ​ផែន ភា​រ៉ា អាយុ​២៤ឆ្នាំ ។ គូស្នេហ៍​មួយគូ​នេះ ទើបតែ​រៀបអាពាហ៍ពិពាហ៍​បាន​ប្រហែល​ជាង​មួយ​ខែ​មុននេះ​ប៉ុណ្ណោះ​ ។

មន្ដ្រី​នគរបាល​រូប​នោះ​បាន​បញ្ជាក់​ទៀតថា ប្រការ​ដែល​ធ្វើ​ឱ្យ​នាង​លេបថ្នាំ​សម្លាប់​ខ្លួន គឺ​នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ នាង​មាន​ទំនាស់​សំដី​គ្នា​ជាមួយនឹង​ប្ដី ដោយ​ប្រចណ្ឌ​ពី​រឿង​ប្ដី​បានឱ្យ​ទូរស័ព្ទ​ទៅ នារី​ផ្សេង​ម្នាក់​នៅ​ភូមិ​ជាមួយ​គ្នា​ប្រើប្រាស់​ ។ លុះ​ទូរស័ព្ទ​ខូច​ស្ដ្រី​នោះ​យក​មក​ប្រគល់​ឱ្យ​វិញ ក៏​កើត​ទៅ​ជា​រឿង​ប្រចណ្ឌ​ឈ្លោះប្រកែក​គ្នាទៅ ។ បន្ទាប់​មក​បុរស​ជា​ប្ដី ក៏​យក​ទូរស័ព្ទ ដែល​ខូច​នោះ​ទៅ​ជួសជុល លុះ​វេលា​ម៉ោង​៤ ល្ងាច​ថ្ងៃ​ដដែល ពេល​ប្ដី​ត្រឡប់​មក​ផ្ទះ​វិញ ឃើញ​ទ្វារ​បិទ​ក៏​រុញ​ចូល​ទៅ​ឃើញ​ប្រពន្ធ​ដេក​ស្ដូកស្ដឹង​បែកពពុះមាត់​ស្គុល ។

ពេល​នោះ​ក៏មានការ​ភ្ញាក់ផ្អើល ហើយ​នាំ​យកប្រពន្ធទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ម៉ា​ឡៃ ដើម្បីសង្គ្រោះ ។ ប៉ុន្ដែ​ហួសពេល​ទៅ​ហើយ ដោយគ្រូពេទ្យ​ពុំ​អាច​ជួយ​សង្គ្រោះ​បាន ព្រោះ​មិនដឹង​ថា នាង​បាន​លេបថ្នាំ​ពី​ស្មើ​ណា​នោះ​ទេ​ហើយ​ក៏​គ្មាន​អ្នក​ណា​ដឹង ។ បុរស​ជា​ប្ដី​និយាយថា ពេល​ដឹក​នាង​មក​ដល់​មន្ទីរពេទ្យ​នាង​ក៏ បាន​ដាច់ខ្យល់​ស្លាប់ ។ បើ​តាម​ការ​សន្និដ្ឋាន របស់​មន្ដ្រី​ពេទ្យ​នាង​បាន​លេបថ្នាំ (​ឃ្លូ​រ៉ូ​គី​ន​) សំរាប់​ព្យាបាល​ជំងឺគ្រុនចាញ់​ច្រើន​គ្រាប់
ពេក ។ សព​នាង​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក ផ្ទះ​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃ ណី​។

យោង​តាម​សំដី​អ្នក​ជិតខាង​បាន​ប្រាប់ សមត្ថកិច្ច​នគរបាល​ស្រុក​ម៉ា​ឡៃ​ថា នាង​សុភា កាលពី​នៅ​ក្រមុំ​ក៏​ធ្លាប់​លេបថ្នាំ​ធ្វើ​អត្ដឃាត ចំនួន​២​លើក​រួច​មក​ហើយ​ដែរ ឱ្យ​តែ​នាង​ខឹង នឹង​បងប្អូន​ដែល​ជំ​ទាស់ចិត្ដ​នាង តែ​ត្រូវ​បាន បងប្អូន និង​អ្នក​ជិតខាង​ជួយ​សង្គ្រោះ​ទាន់ ពេល ។ លើក​ទី​៣​នេះ គេ​ជួយ​ពុំ​ទាន់​ក៏​ស្លាប់ ចោល​ប្ដី​ដែល​ទើបតែ​រៀប​ការ​ថ្មីថ្មោង​នេះ ទៅ ដោយសារ​តែ​ការ​ប្រចណ្ឌ​ប្ដី​រឿង​ឱ្យ ទូរស័ព្ទ​ដៃ​ទៅ​ស្រី​ផ្សេង​ប្រើ ។ ការ​ស្លាប់​បែប នេះ​គ្មាន​ន័យ​ទាល់តែ​សោះ ៕