ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​នាវា​កា​ហ្គោ​ក្រិ​ច​មួយ​គ្រឿង​នៅ​វេ​ណេ​ហ្ស៊ុ​យ​អេ​ទ្បា

14 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡាអេប៊ីអិនរាយការណ៍​ថា មាន​អគ្គី​ភ័យ​ឆេះនាវា​កា​ហ្គោ​ក្រិ​ច​មួយ​គ្រឿងក្នុង​ដែនទឹក
វេ​ណេ​ហ្ស៊ុ​យ​អេ​ឡាកាលពី​ថ្ងៃ​ទី​២៦ ធ្នូ បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់​៩​នាក់ និង​៥​នាក់ទៀត​ត្រូវ​របួស ។

ទីភ្នាក់ងារ​ព័ត៌មាន​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡាអេប៊ីអិនរាយការណ៍​ថា មាន​អគ្គី​ភ័យ​ឆេះនាវា​កា​ហ្គោ​ក្រិ​ច​មួយ​គ្រឿងក្នុង​ដែនទឹក  
វេ​ណេ​ហ្ស៊ុ​យ​អេ​ឡាកាលពី​ថ្ងៃ​ទី​២៦ ធ្នូ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​៩​នាក់ និង​៥​នាក់ទៀត​ត្រូវ​របួស ។
យោង​តាម​ឧត្ដមនាវី​កា​ឡូ​ស ម៉ា​ស៊ី​ម៉ូ អា​នី​អាស៊ី នៃ​កងកំលាំង​ជើង​ទឹក​វេ​ណេ​ហ្ស៊ុ​យអេ​ឡា​ថា សាកសព​មនុស្ស​៩​នាក់​ត្រូវ​បាន​រក ឃើញ​ក្នុង​នាវា​ឈ្មោះ “AEGEAN WIND” ដែល​ឆេះ​នៅ​កន្លែង​មួយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីកោះ​ប្លង់​គី​ល​ឡា ។ អ្នក​ស្លាប់​៣​នាក់​ជា​ជនជាតិ​ក្រិ​ច ហើយ​៦​នាក់​ទៀត​ជា​ជនជាតិ​ហ្វី​លីពី​ន ។ អ្នក​របួស​៥​នាក់​មាន​ជនជាតិ​ហ្វី​លី​ពី​ន២​នាក់ និង​ជនជាតិ​ក្រិ​ច​៣​នាក់ ដែល​ត្រូវ​ភ្លើងរលាក ។ ពួក​អ្នក​របួស​បញ្ជូន​មក​មន្ទីរពេទ្យតាម​ឧទ្ធម្ភាគចក្រ ។ សមាជិក​ក្រុម​នាវិក​១០ នាក់​រួច​ផុត​ពី​គ្រោះថ្នាក់ ។ មូលហេតុ​នៃគ្រោះថ្នាក់​នេះ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ ។ នាវា​នេះ​ត្រូវ​សណ្ដោង​ទៅ​កាន់​កោះ​ម៉ារ​ហ្គា​រី​តា ជា​កន្លែង​ទេសចរណ៍​សំខាន់​របស់​វេ​ណេហ្ស៊ុ​យ​អេ​ឡា ។ នាវា​ដែល​ឆេះ​នេះ​ជួល​ដោយក្រុមហ៊ុន​ក្រិ​ច​មួយ​សំរាប់​ដឹក​រ៉ែ​ដែក ដោយ​វាចាក​ចេញពី​ប្រេ​ស៊ី​ល ហើយ​បើក​សំដៅ​ទៅកាន់​រដ្ឋ​តិច​សាស់ ៕