ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ការ​ច្រើន​​ពេក​ធ្វើ​ឱ្យ​អ្នក​មិន​សប្បាយ​ចិត្ត​

11 ឆ្នាំ មុន

តាម​ការ​សិក្សា​ថ្មី​មួយ​បាន​ឱ្យ​ដឹង​ថា អ្នក​ដែល​ធ្វើ​ការ​ថែម​ម៉ោង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​តាម​ដាន​បុគ្គលិ​ក​ មន្ត្រី​រាជ​ការ​អង់​គ្លេស​វ័យ​កណ្តាល​ប្រហែល​២.០០០​នាក់​ ​​កត្តា​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ធ្លាក់​ទឹក​ចិត្ត​ ពួក​គាត់​បាន​រក​ឃើញ​ថា បុគ្គលិក​ដែល​ធ្វើ​​ការ​យ៉ាង​តិច​១១​ម៉ោង​រៀង​រាល់​ថ្ងៃ​ងាយ​នឹង​រង​គ្រោះ​ដោយ​សារ​ការ​ធ្លាក់​ទឹក​ចិត្ត​ជាង​បុគ្គ​លិក​

តាម​ការ​សិក្សា​ថ្មី​មួយ​បាន​ឱ្យ​ដឹង​ថា អ្នក​ដែល​ធ្វើ​ការ​ថែម​ម៉ោង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​តាម​ដាន​បុគ្គលិ​ក​ មន្ត្រី​រាជ​ការ​អង់​គ្លេស​វ័យ​កណ្តាល​ប្រហែល​២.០០០​នាក់​ ​​កត្តា​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ធ្លាក់​ទឹក​ចិត្ត​ ពួក​គាត់​បាន​រក​ឃើញ​ថា បុគ្គលិក​ដែល​ធ្វើ​​ការ​យ៉ាង​តិច​១១​ម៉ោង​រៀង​រាល់​ថ្ងៃ​ងាយ​នឹង​រង​គ្រោះ​ដោយ​សារ​ការ​ធ្លាក់​ទឹក​ចិត្ត​ជាង​បុគ្គ​លិក​ដែល​ធ្វើ​ការ​​តែ​៧​ទៅ​៨​ម៉ោង​រាល់​ថ្ងៃ​ដល់​ទៅ​ពីរ​ដង ។

​លោក​វេជ្ជ​បណ្ឌិត ម៉ារីណា វើតានីន (Marianna Virtanen) បាន​និយាយ​ថា បើ​ទោះ​ជា​​​​ធ្វើ​ការ​ថែម​ម៉ោង​ម្តង​ម្កាល​អាច​មាន​ប្រយោជន៍​ដល់​បុគ្គ​ល និង​សង្គម​ ប៉ុន្តែ​វា​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​ដឹង​ថា ការ​ធ្វើ​ការ​លើស​ម៉ោង​ ក៏​មាន​ទាក់​ទង​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ហានិភ័យ​នៃ​ការ​ធ្លាក​់​ទឹក​ចិត្ត​ដែរ ៕​