ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​ស្វែង​យល់​ពី​​ជំងឺ​ទឹក​នោម​ផ្អែម និង​ការ​ព្យាបាល

11 ឆ្នាំ មុន

ជំងឺ​ទឹក​នោម​ផ្អែម​មាន​២​ប្រភេទ ៖​ ប្រភេទ​ទី១​គឺ «Le Diabéte insulino dépendant» DID ឬ​ហៅ​ថា «Diabéte Maigre» ដែល​ច្រើន​កើត​​មាន​ជា​ញឹក​​ញយ​នៅ​ក្នុង​វ័យ​ក្មេង ហើយ​​នឹង​វ័យ​ជំទង់​១០% បណ្តាល​មក​ពី​លំពែង​​ដុន​ដាប ពុំ​អាច​បញ្ចេញ​ជាតិ​អុីន​ស៊ុយ​លីន​បាន។ ជំងឺ​ប្រភេទ​នេះ​ត្រូវ​ការ​ជា​ចាំ​បាច់​ជាតិ​​អុីន​ស៊ុយ​លីន ជា​រៀង​រាល់​ថ្ងៃ​​ ហើយ​ការ​ព្យាបាល​ត្រូវ​តាម​ដាន​អស់​មួយ​

ជំងឺ​ទឹក​នោម​ផ្អែម​មាន​២​ប្រភេទ ៖​ ប្រភេទ​ទី១​គឺ «Le Diabéte insulino dépendant» DID ឬ​ហៅ​ថា «Diabéte Maigre» ដែល​ច្រើន​កើត​​មាន​ជា​ញឹក​​ញយ​នៅ​ក្នុង​វ័យ​ក្មេង ហើយ​​នឹង​វ័យ​ជំទង់​១០% បណ្តាល​មក​ពី​លំពែង​​ដុន​ដាប ពុំ​អាច​បញ្ចេញ​ជាតិ​អុីន​ស៊ុយ​លីន​បាន។ ជំងឺ​ប្រភេទ​នេះ​ត្រូវ​ការ​ជា​ចាំ​បាច់​ជាតិ​​អុីន​ស៊ុយ​លីន ជា​រៀង​រាល់​ថ្ងៃ​​ ហើយ​ការ​ព្យាបាល​ត្រូវ​តាម​ដាន​អស់​មួយ​ជីវិត គឺ​ជា​ប្រភេទ​ជំងឺ​ធ្ងន់​ ។

​ចំណែក​ឯជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២ «Le Diabéte non insulino-dépendant» DNID គឺ​ច្រើន​កើត​មាន​ជា​រឿយ​ៗ​៩០%​ ​លើ​មនុស្ស​ធាត់​ចាប់​ពី​អាយុ​៤៦​ឆ្នាំ​ឡើង ។ ជំងឺ​នេះ​លំពែង​អាច​បញ្ចេញ​ជាតិ Insuline ជា​និច្ច​​កាល​មួយ​ចំនួន​ដែរ ប៉ុន្តែ​ជាតិ Insuline ​នេះ​ជួប​នូវ​ប្រសិទ្ធ​ភាព​ថយ​ទៅ​ៗ ។

អាការ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២ ៖
១-​បត់​ជើង​តូច​ជា​ញឹក​ញាប់
២-​ឃ្លាន​ខុស​ប្រក្រតី ឬ​បរិ​ភោគ​​មិន​ដឹង​ឆ្ងាញ់​
៣-​អស់​កម្លាំង​ខុស​ពី​ធម្មតា ភាព​ខ្សោយ
៤-​ស្រវាំង​ភ្នែក
៥-​ស្រេក​ទឹក​ហួស​ប្រមាណ
៦-​ខ្យល់​ដង្ហើម​ចេញ​សាប​ភ្លាវ
៧-​ការ​ចុះ​ស្គម​មិន​ទាន់​ពន្យល់​បាន
៨-​ភាព​ឆាប់​ខឹង
៩-​ដំណើរ​ច្រើន​ញឹក​រញៀវ​ក្នុង​ដៃ ឬ​ជើង

រីឯ​ជំងឺ​ទឹក​នោម​ផ្អែម ទឹក​នោម​មាន​សារ​ជាតិ​សាប​នេះ​ ដែល​ភាសា​បារាំង​ហៅ​ថា Le diabéte insipide c’est une maladie métabo​lique កម្រ​រក​ឃើញ​ដោយ​ហេតុ​ផលិត Vasopressine ពុំ​បាន​គ្រប់​គ្រាន់ គឺ​ជា​​អ័រ​ម៉ូន​ (Hormone) មួយ​សម្រាប់​ត្រួត​ពិនិត្យ​ចំនួន​ទឹក​បញ្ចេញ​ចោល​តាម​ក្រលៀន ។ លក្ខណៈ​រោគ​មាន​ច្រើន​ គេ​សម្គាល់​ជា​ពិសេស​មាន​ការ​ស្រេក​ទឹក​ហួស​ប្រមាណ ហើយ​បត់​ជើង​តូច​ទឹក​នោម​ច្រើន ប៉ុន្តែ​ទឹក​នោម​គ្មាន​សារ​ជាតិ​ផ្អែម​ដូច​អ្នក​កើត​ទឹក​នោម​ផ្អែម​នោះ​ឡើយ ។ចំពោះ​ស្ត្រី​ដែល​មាន​គភ៌​អាយុ​ចន្លោះ​ពី​២៥​ឆ្នាំ ទៅ​៣៥​ឆ្នាំ កើត​ជំងឺ​ទឹក​នោម​ផ្អែម​ចាប់​ពី​ត្រី​មាស​ទី២ ទៅ​ត្រី​មាស​ទី៣ មាន​អាការ​​ហើម​ជើង ហើយ​​កើត​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ប្រភេទ​នេះ​ភាសា​បារាំង​ហៅ​ថា Le diabéte gestationnel។

ស្ត្រី​ដែល​មាន​គភ៌​ប្រឈម​មុខ​នឹង​វិបត្តិ​ដូច​ខាង​ក្រោម ៖
១-​បង្ក​រោគ​តាម​ផ្លូវ​ទឹក​មូត្រ
២-​សម្ពាធ​ឈាម​ខ្ពស់ ហើយ​ហើម (ជា​ញឹក​ញយ​ករណី​ទឹក​​នោម​ផ្អែម​ពេល​ដែល​មាន​គភ៌)
៣-​ការ​សម្រាល​កូន​អាច​ឆ្ពោះ ទៅ​កូន​កើត​មិន​គ្រប់​ខែ
៤-​ការ​សម្រាល​កូន​អាច​ឆ្ពោះ​ទៅ​មាន​ការ​វះ​កាត់​យក​កូន​ចេញ (ដោយ​ទារក​មាន​មាឌ​ធំ​ធាត់)
៥-​អាច​ឆ្ពោះ​ទៅ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២

រីឯ​ទារក​វិញ​អាច​ប្រឈម​មុខ​ដូច​តទៅ ៖
១-​អាច​ខ្វះ​ជាតិ​ស្ករ​ពី​កំណើត
២-​ការ​បំផ្លើស​កើត​ជំងឺ​ខាន់​លឿង​ពី​កំណើត
៣-​ភាព​ខ្វះ​ជាតិ​កាល់​ស្យូម​ក្នុង​ឈាម
៤-​អាការ​ដក​ដង្ហើម​ពិបាក
៥-​អាច​ឆ្ពោះ​ទៅ​កើត​ជំងឺ​​ទឹក​នោម​ផ្អែម​មួយ ជា​ញឹក​ញាប់​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២
អាការ​ស្ត្រី​ដែលមាន​គភ៌​កើត​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ដូច​តទៅ ៖
-​អស់​កម្លាំង​ខុស​ពី​ធម្មតា​សម្រាប់​ស្ត្រី​ដែល​មាន​គភ៌
-ការ​បត់​ជើង​តូច​ច្រើន​ដង
-​ការ​ស្រេក​ទឹក​ហួស​ប្រមាណ

ជំងឺ​នេះ​អាច​បាត់​ទៅ​វិញ​នៅ​ពេល​ប្រសូត​បុត្រ​រួច ហើយ​មាន​តែ​៥%ទេ​ដែល​កើត​​លើ​ស្ត្រី​ដែល​មាន​គភ៌ ។
សម្គាល់ ៖ ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​សារ​ជាតិ​សាប (Le diabéte insipide) ហើយ​នឹង​ស្ត្រី​ដែល​មាន​គភ៌​កើត​ទឹក​នោម​ផ្អែម​ដែល​ហៅ​ថា «Le diabéte gestationnel» មិន​អាច​រាប់​បញ្ចូល​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី៣​ទេ ។

ក្នុង​ការ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម គឺ​ត្រូវ​ពិសា​ថ្នាំ​ឱ្យ​ទៀង​ទាត់ បរិ​ភោគ​អាហារ​ណា​ខ្វះ​កាល់​ឡូរី បន្ថយ​ជាតិ​ស្ករ​ ហាត់​ប្រាណ​ឱ្យ​បាន​២៥​នាទី ឬ​៣០​នាទី ហើយ​ដើរ​ឱ្យ​បាន​២​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ថ្ងៃ ។ ពុំ​ចាំ​បាច់​រត់​នាំ​ឱ្យ​បេះ​ដូង​មាន​ផល​ប្រតិ​កម្ម កីឡា​ដែល​ល្អ​ជាង​គេ គឺ​កីឡា​ហែល​ទឹក ។ ការ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​កន្លង​មក វេជ្ជ​បណ្ឌិត​ច្រើន​ឱ្យ​ថ្នាំ Molécule ២​យ៉ាង Biguanide ហើយ​នឹង Sulfamide ឃើញ​ថា ការ​ប្រើ​ប្រាស់​ថ្នាំ​សារ​ធាតុ Biguanide ច្រើន​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​ថ្លើម ព្រោះ​ថ្នាំ Biguanide គឺ​ថា សកម្ម​ភាព​របស់​វា​គ្រាន់​តែ​បន្ថយ​ការ​ផលិត​ជាតិ​ស្ករ​តាម​ថ្លើម ហើយ​នឹង​ការ​ស្រូប​ចូល​ជាតិ​ស្ករ​ទៅ​លើ​ប្រព័ន្ធ​​នៃ​ពោះ​វៀន។

យើង​អាច​ប្រើ​ប្រាស់​ឱសថ​ផលិត​​ពី​រុក្ខ​ជាតិ Fénugrec ឬ olivier ហើយ​នឹង​ប្រើ​ប្រាស់​បន្ថែម​ថ្នាំ​សារ​ធាតុ Sulfamide (មុខ​ងារ​របស់​វា គ្រាន់​តែ​លើក​តម្កើង​ការ​បញ្ចេញ Insuline ហើយ​ត្រួត​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​​ប៉ុណ្ណោះ) ។

ក្នុង​ការ​វិភាគ​ឈាម​មើល​ជាតិ​ស្ករ​នោះ យើង​ត្រូវ​សុំ​វេជ្ជ​​បញ្ជា​មើល​ដូច​ខាង​ក្រោម ៖
-Glycémie á jeun
-Hémoglobine glyquée (HbAlc)
​ក្នុង​ការ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម យើង​ប្រើ​ប្រាស់​ឱសថ​ដូច​ខាង​ក្រោម​នេះ ៖
-Fénugrec ឬ Olivier (ឱសថ​ធម្ម​ជាតិ​សម្រាប់​ព្យាបាល​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២)
-Sulfamide ou Insuline ។
​បក​ស្រាយ​ដោយ​លោក​គ្រូដូ
ទូរ​ស័ព្ទ 012 92 32 72

គ្រូ​ឱសថ​ធម្ម​ជាតិ-​ឯក​ទេស​ឱសថ​សាស្ត្រ​បុរាណ-​សម័យ ឯក​ទេស​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​រោយ​ចុក​ចាប់ រលាក​សាច់​ដុំ​ ឈឺ​សន្លាក់ ក្បាល​ជង្គង់ ឈឺ​ចង្កេះ ជំងឺ​ពុក​ឆ្អឹង និង​ខ្សោយ​ផ្លូវ​ភេទ ។ ព្យាបាល​ដោយ​ប្រើ​ឱសថ​ធម្ម​ជាតិ និង​ម្ជុល Mésothérapie-​មាន​បទ​ពិសោធន៍​ជាង​២០​ឆ្នាំ​នៅ​ប្រទេស​បារាំង-​ពិនិត្យ​ជំងឺ​ចល័ត ៕