ខេត្តឧត្តរមានជ័យ ៖ ស្ត្រីឈ្មោះជី សៀង អាយុ២៩ឆ្នាំ បានរងរបួសបាក់កំភួនជើងទាំងសងខាង និងមានស្លាកស្នាមពាសពេញដងខ្លួនស្ទើរតែស្លាប់ចោលកូនតូចៗ២នាក់ស្រីម្នាក់ ដោយសារតែប្តីចិត្តកាចសាហាវដូចខ្លាយកដំបងវាយធ្វើបាបប្រពន្ធ បណ្តាលឱ្យរងរបួសដែលអំពើហិង្សានេះបានកើតឡើងក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង កាលពីវេលាម៉ោង២រសៀលថ្ងៃទី៣០ សីហា ។
ប្រភពព័ត៌មានឱ្យដឹងថា ប្តីកំណាចនោះឈ្មោះសួន សឿន អាយុ៣២ឆ្នាំ ជាយោធា ។ កន្លងមកឈ្មោះសួន សឿន នេះមានចិត្តកាចសាហាវដូចខ្លាតែងប្រើអំពើហិង្សាវាយធ្វើបាបប្រពន្ធ និងកូនជាញឹកញាប់នៅក្នុងបន្ទាយកងទ័ព និងចាប់កូនបោកដូចសត្វធាតុស្ទើរតែស្លាប់បាត់បង់ជីវិត ។
ស្រី្តរងគ្រោះឈ្មោះជី សៀង បានរៀបរាប់ថា ខ្លួនបានប្តីនេះជាយូរឆ្នាំមកហើយដោយមានកូន២នាក់ និងមានស្រុកកំណើតភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នមករស់នៅក្នុងបន្ទាយភូមិកើតហេតុ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ