ខេត្តព្រះវិហារ ៖ ស្ត្រីម្នាក់បានជិះម៉ូតូឌ្រីមសេ១២៥ ស៊េរី២០០៨ ទៅបុកគូទគោយន្តច្នៃ១គ្រឿងឈប់នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យបែកចិញ្ចើមរយះថ្ពាល់សន្លប់បាត់ស្មារតីត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦មករា ក្រុងព្រះវិហារ កាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី៣០ សីហា ២០១២ នៅលើផ្លូវក្រាលក្រួសក្រហម ស្ថិតក្នុងភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ។
តាមមន្ត្រីប៉ូលិសចរាចរស្រុកត្បែងមានជ័យ បានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះតូច គុំ អាយុ៤១ឆ្នាំ បានជិះម៉ូតូតែម្នាក់ឯង ដឹកប៊ីដុងសាំង៣០លីត្រ និងអីវ៉ាន់មួយចំនួនទៀតសំពីងសំពោងក្នុងល្បឿនលឿន ទំនងហ្វ្រាំងមិនស៊ីទើបទៅដល់ចំណុចកើតហេតុវាក់អើបុកគូទគោយន្តច្នៃតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ