អយ្យការគូសបញ្ជាក់កាលពីថ្ងៃទី៣០ សីហា ថា ពួកកម្មកររ៉ែដែលចាប់ខ្លួន កាលពីថ្ងៃទី១៦ សីហា ក្នុងពេលមានការបាញ់ប្រហាររបស់ប៉ូលិសនៅអណ្តូងរ៉ែ ម៉ារីកាណា ប្រទេសអាហ្វ្រិក ខាងត្បូង ត្រូវទទួលការចោទប្រកាន់ពីបទមនុស្សឃាតសម្លាប់កម្មកររ៉ែគ្នាឯង៣៤នាក់ ។
អ្នកនាំពាក្យរបស់អយ្យការលោក FRANK LESENYEGO គូសបញ្ជាក់ថា តុលាការពេលនេះ បានធ្វើការចោទប្រកាន់ពួកកម្មកររ៉ែជាឃាតករទៅតាមច្បាប់ ។ ការចោទប្រកាន់នោះ ទាក់ទិនដល់កម្មកររ៉ែ ២៧០នាក់ ក្នុងនោះមានអ្នកចាប់ខ្លួន២៥៩នាក់ កាលពីថ្ងៃទី១៦ សីហា រួមទាំងពួកអ្នកត្រូវរបួស ដែលស្ថិតក្នុងស្ថានភាពចាប់ខ្លួនពេលចេញពីមន្ទីរពេទ្យ ។ ចៅក្រមបានចេញបញ្ជាឱ្យរក្សាការឃុំខ្លួនពួកអ្នកទាំងនោះ ។
កូដកម្មហិង្សានៅអណ្តូងរ៉ែប្លាទីន ម៉ារីកាណា បណ្តាលឱ្យមនុស្សស្លាប់សរុប៤៤នាក់ ។ មនុស្ស១០នាក់ ក្នុងនោះមានប៉ូលិស២នាក់ និងឆ្មាំសន្តិ សុខ២នាក់ ត្រូវស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងបណ្តាសហជីពដែលប្រជែងគ្នារវាងថ្ងៃទី១០ ទៅ១២ សីហា បន្ទាប់មកកម្មកររ៉ែ៣៤នាក់ ដែលធ្វើកូដកម្មត្រូវស្លាប់ពេលប៉ូលិសបាញ់ប្រហារនាថ្ងៃទី១៦ សីហា ៕
ចែករំលែកព័តមាននេះ