ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នំ​​បញ្ចុកសល់​ពី​បុណ្យ​លក់​ថោក​​ទិញ​យក​ទៅ​ទទួល​ទាន​ពុល​ពេញភូមិ​

13 ឆ្នាំ មុន

ខេត្តតាកែវ ៖ មនុស្ស​ប្រុស-​ស្រី​ និង​កុមារ​​ចំនួន​៧១​នាក់​បានរាក​រូស​​ក្អួត​ចង្អោរ​គ្រប់​ៗ​គ្នា​​ត្រូវ​បាន​រថយន្ត​​សង្គ្រោះ​​ស្នងការ​​ដ្ឋាន​នគរ​បាល​ខេត្ត និង​រថយន្ត​របស់​មន្ទីរ​ពេទ្យ​បង្អែក​​ចំនួន​៥គ្រឿង​​​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​​ដែល​ពួកគេ​​នាំ​​គ្នា​ទិញ​នំ​បញ្ចុក​​ដែល​សល់​ពី​បុណ្យ​​យក​ទៅ​ទទួល​ទាន​ ហើយ​ករណី​នេះ​មិន​បណ្តាល​ឱ្យ​ប្រជា​ពលរដ្ឋ​ ឬ​កុមារ​ណា​ម្នាក់​​ស្លាប់​បាត់​បង់ជីវិត​ឡើយ គ្រាន់​តែ​​មាន​អ្នក​ធ្ងន់ និង​ស្រាល​ប៉ុណ្ណោះ ។

ហេតុការណ៍​​​នេះ​បាន​កើតឡើង​កាល​ពី​ថ្ងៃទី​៣០ សីហា ២០១២ ​វេលា​ម៉ោង​​៨​និង​២០​នាទី​យប់​ ស្ថិត​នៅភូមិ​ស្វាយ​អំពា ឃុំ​ស្រែ​ង៉ែ ស្រុក​ទ្រាំង។  លោក​ទៀង ​ម៉ាលី ​អធិការ​នគរបាល​ស្រុក​​ទ្រាំង ឱ្យ​ដឹង​ថា ជន​រងគ្រោះ​ដែល​​ទទួល​ទាន​នំ​បញ្ចុក​​រួច​អ្នក​ខ្លះ​​ក្អួត​ចង្អោរ និង​ខ្លះ​ទៀត​រាក​រូស​ពុល​ពេញ​ភូមិ​​នោះ​សរុប​ទៅ​៧១​នាក់ ប្រុស​៣០​នាក់ ​ស្រី​៣១​​នាក់ ​ក្នុង​នោះ​មាន​កុមារ​ចំនួន​១០​នាក់​ផងដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕