ជាទូទៅយើងចូលចិត្តចិញ្ចឹមសត្វឆ្កែ, ឆ្មា ឬសត្វណាដែលគួរឱ្យស្រឡាញ់ មិនកាចសាហាវ មិនបង្កមហន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ។ ដោយឡែកអ្នកចិញ្ចឹមសត្វខាងក្រោមនេះបែរជាជ្រើសរើសសត្វតោ, ខ្លាឃ្មុំ និងពស់ មកចិញ្ចឹមទៅវិញ ។
១- សត្វខ្លាឃ្មុំចិញ្ចឹមកំពុងដេកក្នុងចំណោមអ្នកស្រុកដែលភៀសខ្លួនពីទឹកជំនន់មកនៅលើទីខ្ពស់នៅភូមិ Tando Allahyar ខេត្ត Sindh ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១១ ។
២- លោក Santisak Dulapitak អាយុ៥៣ ឆ្នាំ ជាអ្នកបង្ហាត់បង្រៀនសត្វ ។ គាត់បង្ហាត់សត្វប្រកួតរបស់គាត់ឱ្យចេះអង្គុយលើកៅអីនៅក្នុងផ្ទះរបស់គាត់ស្ថិតនៅតំបន់ជាយទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១០ កញ្ញាឆ្នាំ២០០៩ ។
៣- អ្នកស្រី Zukhro បុគ្គលិកបម្រើការនៅសួនសត្វក្នុងទីក្រុង Dushanbe។ នាងបណ្តើរសត្វតោឈ្មោលចិញ្ចឹមមួយក្បាល មានអាយុ១៨ខែ ឈ្មោះ Vadik នៅកណ្តាលទីក្រុង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១១ ។
៤-ក្មេងប្រុសកម្ពុជា ឈ្មោះ អឿន សម្បត្តិ អាយុ៣ឆ្នាំ យកពស់ថ្លាន់ញី ប្រវែង៤ម៉ែត្រ និងដាក់ឈ្មោះថា «ចម្រើន »ធ្វើជាមិត្ត ។ ពួកគេរស់នៅភូមិមួយក្នុងឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ ដំណឹងនេះត្រូវបានល្បីសុសសាយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៣ ។
៥- ប្តី-ប្រពន្ធមួយគូ បានបណ្តើរសត្វទន្សាយចិញ្ចឹមរបស់ពួកគេនៅតាមបណ្តោយមាត់ទន្លេ Thames ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០១២ ។
៦-លោក Domingo Pianezzi ជិះស្គីរលកជាមួយសត្វ alpaca (ពួកអំបូរសត្វចៀម)របស់គាត់នៅឆ្នេរសមុទ្រ Bartolo ទីក្រុងលីម៉ា ប្រទេសប៉េរូ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១០។
៧-នាង Nicole Doepper ប្រឡែងលេងជាមួយកូនពពែ(ពូជ LLama) អាយុ៣ឆ្នាំ របស់នាងនៅក្នុងបន្ទប់ទទួលភ្ញៀវដែលបានកើតឡើងនៅទីក្រុង Muelheim ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០០៩ ។
៨- លោក Cyrus Fakroddin និងសត្វចៀមចិញ្ចឹមរបស់គាត់ឈ្មោះ Cocoa សម្រាកក្នុងផ្ទះនៅទីក្រុង Summit រដ្ឋញូវចឺស៊ី សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ មេសា ឆ្នាំ២០១២ ។
៩- កង្កែបចិញ្ចឹមមួយក្បាលឈ្មោះ Oui អង្គុយលើម៉ូតូជ័រ ត្រូវបានគេប្រទះឃើញ កាលពីថ្ងៃទី១០ មករា ឆ្នាំ ២០០៨ នៅទីក្រុងមួយភាគខាងលិច ខេត្តប៉ាតាយ៉ា (Pattaya)ប្រទេសថៃ ។
១០- ក្មេងស្រី Carissa Boulden អាយុ១០ឆ្នាំអង្គុយមើសេះចិញ្ចឹមរបស់នាងឈ្មោះ Princess ស៊ីអាហារពេលល្ងាចនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០០៤ ។
១១-ម្ចាស់ចិញ្ចឹមសត្វកំប្រុកយកវាទៅឱ្យលោក Father Juan Villa ប្រោះព្រំឱ្យមានសិរីសួស្តី ដែលហេតុការណ៍នេះត្រូវបានគេប្រទះឃើញកាលពីថ្ងៃទី១៧ មករា ឆ្នាំ២០១០ នៅវិហារ San Anto ទីក្រុងម៉ាឌ្រីត ប្រទេស អេស្ប៉ាញ ។
១២- អ្នកសម្តែងសៀករហស្សកម្មកអូសសត្វស្វាចិញ្ចឹមឱ្យជិះម៉ូតូកាត់ភ្លៀង ត្រូវបានគេប្រទះឃើញកាលពីថ្ងៃទី ២១ មេសា ឆ្នាំ ២០០៩ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ៕












ចែករំលែកព័តមាននេះ