ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធនាគារ​ព្រៃស​ដោះលែង​​អ្នកទោស​​៥៧​នាក់ ឱ្យ​មាន​​សេរីភាព​ឡើងវិញ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អ្នកទោស​​ចំនួន​៥៧នាក់ ត្រូវបានដោះលែង​ឱ្យ​មានសេរីភាព​ឡើងវិញ បន្ទាប់ពីពួកគេ​​បាន​​ជាប់​ឃុំឃាំង​អស់រយៈ​ពេល​ច្រើន​ឆ្នាំ​នៅ​ពន្ធនាគារ​ ព្រៃស ហើយទទួល​ការ​ហ្វឹក​​ហាត់​វិជ្ជា​ជីវៈ​ទៅ​តាម​ជំនាញ​ច្រើន​មុខ​វិជ្ជា និងមានការ​កែប្រែ​​អត្តចរិត បុគ្គលិក​លក្ខណៈ ទៅជាមនុស្ស​​ល្អ​ក្នុង​សង្គម​បាន​ច្រើនគួរ​ឱ្យ​ទុកចិត្ត ។​
ពិធីដោះលែង​​អ្នកទោស​នេះត្រូវ​បាន​រៀប​ចំ​​ឡើងកាលពីវេលាម៉ោង​​៩ព្រឹកថ្ងៃទី​​៨ ធ្នូ ២០១០ នៅ​មណ្ឌល​កែប្រែ

រាជធានីភ្នំពេញ ៖ អ្នកទោស​​ចំនួន​៥៧នាក់ ត្រូវបានដោះលែង​ឱ្យ​មានសេរីភាព​ឡើងវិញ បន្ទាប់ពីពួកគេ​​បាន​​ជាប់​ឃុំឃាំង​អស់រយៈ​ពេល​ច្រើន​ឆ្នាំ​នៅ​ពន្ធនាគារ​ព្រៃស ហើយទទួល​ការ​ហ្វឹក​​ហាត់​វិជ្ជា​ជីវៈ​ទៅ​តាម​ជំនាញ​ច្រើន​មុខ​វិជ្ជា និងមានការ​កែប្រែ​​អត្តចរិត បុគ្គលិក​លក្ខណៈ ទៅជាមនុស្ស​​ល្អ​ក្នុង​សង្គម​បាន​ច្រើនគួរ​ឱ្យ​ទុកចិត្ត ។​
ពិធីដោះលែង​​អ្នកទោស​នេះត្រូវ​បាន​រៀប​ចំ​​ឡើងកាលពីវេលាម៉ោង​​៩ព្រឹកថ្ងៃទី​​៨ ធ្នូ ២០១០ នៅ​មណ្ឌល​កែប្រែ «ម២) នៃ​​​ពន្ធនាគារ​ព្រៃស ក្រោម​អធិបតីភាព​លោក​ឧត្តម​​សេនីយ៍​ឯក លីវ ម៉ូវ អគ្គ​​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​ និង​មាន​ការអញ្ជើញ​​ចូល​រួម​ពីលោក​ឧត្តមសេនីយ៍​​ទោ​យឹម ងេង ​ប្រធាននាយកដ្ឋាន​​អប់រំកែប្រែនៃ​ក្រសួង​​មហា​ផ្ទៃ លោកម៉ុង គឹម​ហេង ប្រធាន​​មណ្ឌល​អប់រំកែប្រែ «ម១» លោកវរសេនីយ៍​ឯក​ខ្លូត តារា ប្រធាន​មណ្ឌល​​អប់រំ​​កែប្រែ​​ «ម២» ។
អ្នកទោស​ទាំង​៥៧​នាក់ ​ដែលត្រូវ​ដោះលែង​នេះ​គឺមិន​​មាន​ជាប់ព័ន្ធ​​នឹង​បទ​ឧក្រិដ្ឋ​​ធ្ងន់ធ្ងរ​ទេ ហើយពួកគេ​ក៏​ជិត​ដល់ថ្ងៃ​​កំណត់​​ត្រូវដោះលែង​​ឱ្យ​មាន​សេរីភាពឡើងវិញដែរ ម្យ៉ាង​​ខាង​សមត្ថ​កិច្ច​បានឃ្លាំមើល​​តាមដាន​​ពួកគេឃើញ​ថា មាន​ការ​កែ​ប្រែ​អត្តចរិត​​បុគ្គលិក​លក្ខណៈ ទំលាប់​មក​ជា​មនុស្ស​​ល្អ​បាន​ច្រើន ទើប​រៀបចំ​ឱ្យមានការ​ដោះលែង​ ៕