សារព័ត៌មានបរទេស កាលពីថ្ងៃទី៣១ សីហា ផ្សាយឱ្យដឹងថា បុរសអាយុ១០០ឆ្នាំ ម្នាក់បើករថយន្តរេឡើងទៅលើផ្លូវថ្មើរជើងក្នុងក្រុងឡូសអេនចឺឡេស បុកអ្នកថ្មើរជើងចំនួន១១នាក់ ក្នុងនោះ៩នាក់ជាកុមារ ។ អ្នកទាំងនោះ អ្នកខ្លះរបួសធ្ងន់ និងខ្លះស្រាល ។ គ្មានរបាយការណ៍បញ្ជាក់ថា បុរសចំណាស់រូបនោះត្រូវសមត្ថកិច្ចចាត់ការតាមច្បាប់បែបណាទេ ។
សមត្ថកិច្ចឱ្យដឹងពីហេតុការណ៍នោះថា អាណាព្យាបាល និងកុមារមួយចំនួនកំពុងឈរទិញនំនៅហាងមួយក្រោយពេលចេញពីរៀន ស្រាប់តែត្រូវរថយន្តតូចម៉ាកខាឌីឡេត រេចង្កូតសំដៅទៅបុកតែម្តងប្រធានក្រុមផ្នែកជួយសង្គ្រោះបញ្ជាក់ថា កុមារ៤នាក់រងរបួសធ្ងន់ ប៉ុន្តែក្រោយមកបានធូរស្រាលបន្តិច ។
លោកតាប្រេស្តុន ខាទ័រ អាយុ១០០ឆ្នាំ ឈានចូលអាយុគម្រប់១០១ឆ្នាំ នៅថ្ងៃទី៥ កញ្ញា ។ គាត់បានដោះសាថា រថយន្តរបស់គាត់ដាច់កាឡេ ទើបមិនអាចបញ្ជាបានទេ ។ លោកខាទ័រ បញ្ជាក់ដូច្នេះថា «ខ្ញុំមានអារម្មណ៍ថា មានការសោកស្តាយចំពោះរឿងរា៉វដែលកើតឡើង ខ្ញុំគ្មានចេតនាប្រព្រឹត្តបែបនេះទេ ខ្ញុំយល់ និងអាណិតក្មេងៗទាំងនោះ» ៕
ចែករំលែកព័តមាននេះ