ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់​ពព្លាក់​ចឹក​យុ​វនារី​ម្នាក់​​ពេល​នាង​ចេញ​មក​បោក​ខោអាវ​នៅក្រោយ​ផ្ទះ​

13 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ ​​យុវ​នារី​ម្នាក់​ឈ្មោះ​ឌី ឌីណា អាយុ​១៩​ឆ្នាំ ​ត្រូវពស់​ពព្លាក់​​ចឹក​ចំ​​កែង​ជើង​​ខាង​ស្តាំ ​បណ្តាល​ឱ្យ​ឈឺ​ចុក​ចាប់​​យ៉ាងខ្លាំង ហើយ​ត្រូវបាន​ម្តាយ​ដឹក​តាម​ម៉ូតូ​​បញ្ជូន​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​កាល​ពីវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣១ សីហា ២០១២ នៅ​ផ្ទះជនរងគ្រោះ ស្ថិត​ក្នុងភូមិ​វត្ត ស​ង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌​មាន​បាន​ឱ្យដឹង​ថា នៅព្រឹកថ្ងៃ​កើតហេតុ​​នារី​​រងគ្រោះ​​នៅ​ផ្ទះតែ​ម្នាក់​ឯង ដោយ​ឪពុក​ទៅ​​​ចម្ការ ​​ម្តាយ​ជាប់​រវល់​​​ទៅ​​ប្រជុំ​​នៅ​ក្នុង​សាលា​​​ខេត្ត​ លុះ​ដល់​ម៉ោង​ប្រហែល​​៩​ព្រឹក​​នាង​បាន​យក​ខោអាវ​ដែល​​ប្រឡាក់​​ទៅ​បោក​គក់​​នៅខាងក្រោយ​ផ្ទះ​ ក្បែរ​ពាង​ទឹ​ក​។ ​ពេលនាង​កំពុង​អង្គុយ​​បោក​​​សុខៗ ស្រាប់តែ​​មាន​ពស់​មួយ​ក្បាល​ធំ​ជាង​មេ​ជើង​វារ​​ចេញ​មក​ពី​ក្រោម​ពាងចឹក​ចំ​កែង​ជើង​​ខាង​ស្តាំ​​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕