ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​ករ​ចំណាក​ស្រុក​ខុស​ច្បាប់​ដែល​ភាគីថៃ​​ចាប់​បញ្ជូន​មកវិញមាន​ការ​ថយ​ចុះ​

13 ឆ្នាំ មុន

ក្រុងប៉ោយប៉េត ៖ ពល​ករ​ចំណាក​ស្រុក​ដែល​លួច​ឆ្លង​ដែន​​​ខុស​ច្បាប់​​បំណង​​ទៅ​រក​ការងារ​ធ្វើ​លើ​​​ទឹក​ដី​ថៃ ហើយ​ត្រូវ​បានភាគី​ថៃ​ចាប់​បញ្ជូន​ត្រឡប់​​មក​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​​ប៉ោយប៉ែត មួយ​រយៈ​​នេះ​មាន​ការថយ​ចុះ​ជាង​ពេល​មុនៗ​ ។

តាម​​ប្រភពពី​សមត្ថ​កិច្ច​​​នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ​បង្ហើប​ថា មួយ​រយៈ​កន្លង​មក​នេះ ចំនួន​ពល​ករឆ្លងដែន​​ខុស​ច្បាប់​ដែល​ភាគីថៃ​ចាប់​បញ្ជូនត្រឡប់​​មក​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ប្រគល់​​ឱ្យ​សមត្ថ​កិច្ច​​ ប៉ូលិស​អន្តោ​ប្រវេសន៍​មាន​ការ​ថយ​ចុះ​ បើ​ប្រៀប​ធៀប​ទៅនឹង​ពេល​មុនៗ​​។ ​ប្រភព​បានបន្ត​ថា រយៈ​ពេល​ប្រហែល​​១​ខែ​ចុងក្រោយ​​នេះ ចំនួន​ពល​ករ​​ដែល​ភាគី​ថៃ​ចាប់បញ្ជូន​ត្រឡប់​មកវិញ ក្នុង​​មួយ​​ថ្ងៃៗស្ទើរ​មិនដល់​២០០​នាក់​​នោះ​ទេ ​ហើយ​ថ្ងៃ​ខ្លះ​មិន​ដល់​​១០០​នាក់​​ ក៏​មាន​ដែរ ។ ​ជាក់​ស្តែង​​សម្រាប់​ថ្ងៃ​​ទី​៣១ សីហា ២០១២ ​គិតត្រឹម​ម៉ោង​១២​ថ្ងៃត្រង់​​ចំ​នួន​ពល​ករ​ឆ្លង​ដែន​ខុស​ច្បាប់​ដែល​ភាគិថៃ​ចាប់​បញ្ជូន​ត្រឡប់​​មក​​ឱ្យ​សមត្ថ​កិច្ច​កម្ពុជា​តាមច្រក​ទ្វារ​អន្តរជាតិ​​ប៉ោយប៉ែត​ មាន​ត្រឹមតែ​១​រថយន្ត ឬ​ស្មើ​នឹង​​ប្រហែល​​៥០​នាក់​តែ​ប៉ុណ្ណោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕