ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសកម្មប្រយុទ្ធ​18​នាក់​ស្លាប់​ក្នុង​​ប្រតិ​បត្តិ​ការមួយ​របស់​កង​ទ័ព​ប៉ា​គីស្ថាន​​

13 ឆ្នាំ មុន

ម៉ាស៊ីន​ឃោសនា​​ក្នុង​ស្រុក​រាយការណ៍​ថា​​​ពួក​សកម្ម​ប្រយុទ្ធ​យ៉ាង​​តិច​១៨ ​នាក់​បានត្រូវ​ស្លាប់​កាលពី​ថ្ងៃទី​៣០ សីហា ​ក្នុង​ប្រតិ​បត្តិ​ការ​មួយ​របស់​កងកម្លាំង​សន្តិ​សុខ​ប៉ាគីស្ថាន​ក្នុង​ តំបន់​កុល​សម្ព័ន្ធ​​បាចា​អួរ ​ភាគ​ពាយ័ព្យ​ប៉ាគីស្ថាន​ ។​​កងកម្លាំង​សន្តិ​សុខ​និយា​យ​ថា​មេបញ្ជាការ​២នាក់​របស់​ពួក​​តាលីបង់​ ប៉ាគីស្ថាន​ក៏​ត្រូវ​សម្លាប់​ក្នុងប្រតិ​បត្តិ​ការនោះ​ដែរ ។ ​

ការប៉ះ​ទង្គិច​គ្នា​​ទាំង​នោះ​រវាង​កង​កម្លាំង​សន្តិ​សុខ ​និងពួ​កសកម្ម​ប្រយុទ្ធ​ចាប់​ផ្តើម​រយៈពេល​​១សប្តាហ៍​​មក​ហើយ​​ពេល​ពួក​សកម្ម​ប្រយុទ្ធ​​មិន​ស្គាល់​​អត្តសញ្ញាណ​ជា​​ច្រើន​​សិបនាក់​មកពី​អាហ្វ​ហ្គា​នីស្ថាន​ បា​ន​វាយ​ប្រហារ​កង​កម្លាំង​​សន្តិ​សុខ​ប៉ាគីស្ថាន​​នៅប៉ាចា​អួរ។ ប្រជាជន​មូលដ្ឋនគូស​បញ្ជាក់​ថា ការប៉ះ​ទង្គិច​​គ្នា​​ទាំងនោះ​បណ្តាល​ឱ្យ​ភាគីទាំង​សង​ខាង​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​ដូចគ្នា ​។ ​

កងកម្លាំងសន្តិ​សុខ​ក៏​បង្កើន​ផង​ដែរ​នូវប្រតិ​បត្តិ​ការ​រុក​រក​នានា​ក្នុង​តំបន់​ព្រំដែន​បាត​វ៉ា កាម​​លីប៊ី​និង​តេ​ន​​ដូ​ដាក់ ​នៅ​សាឡា​ហ្សៃ​ និង​នៅ​បាចាអួរ ។ ​​ទូរទស្សន៍​ក្នុង​ស្រុក​DAWN NEWS ​រាយការណ៍​ថា ​កង​កម្លាំង​​សន្តិ​សុខ​ប៉ាគីស្ថាន​ដណ្តើម​បាន​ទីតាំង​​​សំខាន់៣​ កាន់​កាប់​ដោយ​ពួកសកម្មប្រយុទ្ធ​ ហើយ​កម្ទេច​ជម្រក​លាក់​ខ្លួន​ពួក​នេះជា​ច្រើន​សិប​​កន្លែង​៕