ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​ពី​ក្រោយ​ និង​ជ្រុល​ទៅ​បុក​ស្ត្រី​២​នាក់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​​​២​​នាក់​បាន​រង​របួស​ធ្ងន់​ និង​ត្រូវបាន​​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​​ ដើម្បី​សង្គ្រោះ​​បន្ទាន់​ ​ខណៈ​​ពេល​ដែល​​ពួក​នាង​​កំពុង​ដើរ​​ឆ្លង​ផ្លូវ​ដោយ​មិន​ដឹង​ខ្លួន ស្រាប់តែ​​​មាន​រថយន្ត​​មួយ​គ្រឿង​​បើក​​ក្នុង​ល្បឿន​​យលឿន ​​ទៅ​បុក​ម៉ូតូ​​មួយ​គ្រឿង​ដែល​កំពុង​​បើក​បរ​​ស្រប​ទិស​គ្នា​​ពី​ក្រោយ​ធ្វើ​ឱ្យ​ម៉ូតូ​​នោះ​បាន​ជ្រុល​ទៅ​បុក​​ពួក​នាង​បន្ត​ពេញទំហឹង​ បណ្តាល​ឱ្យ​​រងរបួស​ធ្ងន់​បែប​នេះតែ​ម្តង ។

ឧប្បត្តិ​ហេតុ​​នោះ​បាន​កើតឡើង​កាល​ពី​ល្ងាច​​ថ្ងៃទី​៣០ សីហា ២០១២ ​នៅលើ​កំណាត់​​មហា​វិថី​​សហ​ព័ន្ធ​​រុស្ស៊ី​ ត្រង់​ចំណុច​​ភូមិ​ប៉ប្រក​ខាង​ជើង សង្កាត់​កាកាប ​ខណ្ឌពោធិ៍​​សែនជ័យ ​។ ​រថយន្ត​ដែល​​បើក​បុក​​ម៉ូតូពី​ក្រោយ​នោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​​ម៉ាក​នោះ​ទេ ​ព្រោះ​ក្រោយ​ពេល​បុក​រួច​រថយន្ត​នោះ​បាន​​បើក​រត់​គេច​​ទៅ​បាត់​​ស្រមោល​ដោយ​ឡែក​ម៉ូតូដែល​ត្រូវរថយន្ត​នោះ​បើក​បុក​ម៉ាក​ឌ្រីម​សេ​១២៥ ​ពណ៌ខ្មៅ ​។ ​ក្រោយ​ពេល​កើតហេតុ​​អ្នក​បើក​បរ​​ម៉ូតូ​​​បាន​រត់​គេចខ្លួន​បាត់​ទុក​​ម៉ូតូ​​ចោល​ ចំណែក​​ស្ត្រី​រងគ្រោះ​​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ​ ព្រោះ​ភ្លាម​ៗ​ពួក​នាង​និយាយ​មិន​រួច​នោះ​ទេ ​បន្ទាប់​មក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​​មន្ទីរពេទ្យ​​កាល់​ម៉ែត ដើម្បី​សង្គ្រោះ​បន្ទាន់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕