ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​​ប្រឡង​សញ្ញា​បត្រ​​ទុតិ​យ​ភូមិ ឬ​បាក់​ឌុប​​នឹង​ប្រកាស​ ហើយ​ជាប់​​ភាគ​ច្រើន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ឬ​បាក់ឌុប​សម្រាប់ឆ្នាំ២០១២នេះ បាន​ចេញប្រកាស ហើយ​​នៅវេលា​ម៉ោង​៣​រសៀលថ្ងៃទី​៣១ សីហា ២០១២ នេះ គឺ​​បិទ​ប្រកាស​នៅ​​តាម​បន្ទប់​​នៃ​មណ្ឌល​​ប្រឡង​នីមួយៗ​ ដែល​​លទ្ធ​ផល​ត្រូវ​បាន​លោក​គ្រូ​ប្រចាំ​​មណ្ឌល​ធ្លោយ​ឱ្យ​ដឹង​ថា ​ក្នុង​១​បន្ទប់​​ដែល​មាន​សិស្ស​ចំនួន​២៥​នាក់ គឺជាប់​​២២​ទៅ​២៣​នាក់ ហើយ​បន្ទប់​ខ្លះ​ជាប់​ទាំង​អស់​​ក៏​មាន ។

យោង​តាម​មន្រ្តី​ក្រសួង​អប់រំ យុវ​ជន និង​កីឡា បាន​ឲ្យ​ដឹង​ថា មា​ន​បេក្ខជន​ជា​សិស្ស​ថ្នាក់​ទី១២​ចំនួន​១១៤.៤១៤​នាក់ ក្នុង​នោះ​​បេក្ខជន​​ជា​សិស្ស​​ស្រី​​ជិត​៥០% បាន​ដាក់​ពាក្យ​ចូល​រួម​ប្រឡង​យក​សញ្ញា​បត្រម​ធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ២០១១-២០១២​នៅ​ទូទាំង​ប្រទេស។ ចំពោះ​មណ្ឌល​​ប្រឡង​​មាន​​ចំនួន​២៥៤ និង​ចែក​ចេញ​ជា​៤.៦៦២​បន្ទប់។ ដំណើ​រការ​ប្រឡង​លើវិ​ញ្ញាសា​សរសេរ​មាន​រយៈ​ពេល​៣​ថ្ងៃ គឺថ្ងៃ​ទី៦ ទី៧ និងទី៨ ខែ​សីហា ឆ្នាំ​២០១២ នៅ​តាម​មណ្ឌល​នានា​ទូទាំង​ប្រទេស៕