ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បង្ហាញ​ម៉ូដ Cambodia Super Model ​បង្ហាញ​មុខ​ក្នុង​កម្មវិធី​តាំងពិព័រណ៍​​សម្លៀក​បំពាក់​ និង​វាយ​នភណ្ឌ​​អាស៊ាន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​តារា​បង្ហាញ​ម៉ូដ​​ដ៏​ល្បី​ល្បាញ​ក្នុង​ប្រទេស​កម្ពុជា Cambodia Super Model បាន​ចូលរួម​​សម្តែង​​ក្នុង​កម្មវិធី​​តាំង​ពិព័រណ៍​សម្លៀក​បំពាក់​ និង​វាយ​នភណ្ឌ​​អាស៊ាន​​ឆ្នាំ ២០១២ ​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ខេត្ត​សៀមរាប ចាប់​ពីថ្ងៃទី​២៩ សីហា ដល់​ថ្ងៃទី ១ កញ្ញា ២០១២ ។

ពិធីតាំង​​ពិព័រណ៍​​នេះ​ត្រូវ​​បាន​រៀបចំ​​ឡើង​នៅ​ក្នុង​បរិវេណ​​មជ្ឈ​មណ្ឌល​​ពិព័រណ៍​​អង្គរ​​កូអិុច​អតីត​ការ​ដ្ឋាន​​ពិព័រណ៍​អង្គ​​រ​ឃ្យុង​យូរ ដោយ​មា​នការ​អញ្ជើញ​​ចូលរួម​​​ពី​សំណាក់​លោក​ទេស​រដ្ឋ​មន្ត្រី ចម ប្រសិទ្ធ ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម និង​បណ្តា​រដ្ឋ​មន្ត្រី​​ក្រសួង​ពាណិជ្ជ​កម្ម​អាស៊ាន​ទាំង​១០​​ប្រទេស ។

កញ្ញា ឌួង ហ្សូរីដា ជាអ្នក​ដឹក​នាំ​ក្រុម​បង្ហាញម៉ូដ Cambodia Super Model បាន​ឱ្យ​​ដឹង​ថា នេះ​ជា​មោទនភាព​​មួយ​ក្នុង​នាម​​កញ្ញា​ជា​អ្នក​សម្រប​សម្រួល​​​ការបង្ហាញម៉ូដ​​ជា​លក្ខណៈ​អាស៊ាន​​​ដែល​ជា​ព្រឹត្តិ​ការណ៍​​ដំបូង ​​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​​ដោយ​សហ​ការ​ជា​មួយ​ក្រសួង​​ពាណិជ្ជ​កម្ម​​ក្នុង​កិច្ច​ប្រជុំ​​បណ្តា​រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​​អាស៊ាន​ ។ កញ្ញា​បន្តថា ​ការ​បង្ហាញ​​ម៉ូដ​នា​ពេល​នេះ គឺ​មាន​ការ​​ចូលរួម​របស់​តារា​បង្ហាញ​​ម៉ូដ​កម្ពុជា​ចំនួន​​៨៩​​នាក់ ​និង​មាន​ការ​ចូលរួម​ពី​៤​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​​ប្រទេស​ប្រ៊ុយ​ណេ ម៉ាឡេស៊ី ​ឡាវ និង​ប្រទេសថៃ ​ដែល​​ប្រទេស​ទាំង​៤​នាក់​​នេះ​បាន​បញ្ជូន​ម៉ូដ​សម្លៀក​បំពាក់​​ប្រចាំ​​ប្រទេស​​របស់​គេ​មក​ចូល​រួម​ក្នុង​ឱកាស​នេះដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕