ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​រោង​ចក្រ​​កាត់​ដេរ​ហាយ​ហ្វេ​សិន​ប្រហែល​៦០​នាក់​ ដួល​សន្លប់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្ម​​ករ​រោង​ចក្រ​​កាត់​ដេរ​ហាយ​ហ្វេសិន​ប្រហែល​​៦០​នាក់​ បាន​ដួល​​សន្លប់​ជា​បន្ត​​បន្ទាប់​ ដោយ​សារ​ពុល​​​ក្រណាត់​​ ខណៈ​​កំពុង​ធ្វើ​​ការ​កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៣១ សីហា ២០១២ ​ដែល​រោងចក្រ​​ខាង​លើ​មានទីតាំង​ស្ថិតក្នុងភូមិ​​បន្លា​ស្អិត សង្កាត់​ឃ្មួញ​ ខណ្ឌ​សែនសុខ ។

តាម​ការ​ឱ្យ​ដឹង​ជំហាន​​ដំបូង​មក​ដល់​ពេល​​នេះ​មាន​កម្ម​ករ​ប្រហែល​​៦០​នាក់​ បាន​ដួល​សន្លប់​​ ហើយ​ត្រូវ​បាន​បញ្ជូនទៅ​សង្គ្រោះ​​នៅគ្លី​និក​ឯក​ជន​​មួយ​ក្នុង​សង្កាត់​ទឹកថ្លា ។ តាម​សម្តី​​កម្ម​ករ​ឱ្យ​ដឹង​ថា ការ​ពុល​ដួល​សន្លប់​​នេះ​ដោយ​សារ​ធុំ​ថ្នាំ​បាញ់​ក្រណាត់​សម្លាប់​មេរោគ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕